header ads

Sponsor

ខេត្តរតនគិរី ៖ ឃ្លាំងស្តុកឈើមួយកន្លែងក្បែរប៉ុស្តិ៍នគរបាលប៉ក់ញ៉ៃត្រូវបាន អយ្យាការអមសាលាដំបូងខេត្តរតនគិរីបានដឹកនាំកំលាំងសមត្ថកិច្ចចុះបង្ក្រាប នៅក្នុងស្រុកអូរយ៉ាដាវ

កាលពីព្រឹកថ្ងៃទី ០៧ខែមេសាឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខេត្តរតនគិរី។

កំលាំងកងរាជអាវុធហត្ថ ខេត្ត ៣នាក់ ដឹកនាំដោយ លោកវរសេនីយឯក ហោ ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយ កងរាជអាវុធហត្ថ ស្រុកអូយ៉ាដាវ អធិការស្រុក មេប៉ុស្តិ ប៉ក់ញ៉ៃ មេព្រៃផ្នែក និងសង្កាត់បកែវអូយ៉ាដាវ ដឹកនាំនិងសំរបសំរួលដោយលោក ព្រះរាអាជ្ញារង រ៉ា បូរ៉ាន់ឌីបានចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងដែលសម្ងំលាក់ខ្លួននៅក្បែរប៉ុស្តិ៍នគរបាលប៉ក់ញ៉ៃ។

ប៉ុន្តែបើតាមប្រភពខ្សិបប្រាប់នៅកន្លែងបង្ក្រាបបានបង្ហើបថា÷ឈើខាងលើជារបស់លោកប៉ូយគីវភេទប្រុសអាយុ៣៧ឆ្នាំជនជាតិច្រាយសញ្ជាតិខ្មែរ។

ហើយឈើទាំងនោះមិនទាន់ធ្វើការវាស់វែងនៅឡើយទេសមត្ថកិច្ចជំនាញកំពុងប្រមូលដឹងជញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវខេត្តរតនគិរីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ស្ដីពីរដ្ឋបាលព្រៃឈើ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post