header ads

Sponsor

(ស្វាយរៀង)៖ ករណីមួយគួរអោយរន្ធត់ខ្លាំងដោយរថយន្តដឹកដែកសសៃមួយគ្រឿង តៃកុងឡានងងុយដេកបុកចូលតូបលក់ដូរ ប៉ើងខ្ទេចអស់តែសំណាងល្អគ្មានបង្កគ្រោះថ្នាក់ដល់មនុស្ស គ្រាន់ខូចខាតរបស់របរលក់ដូរប៉ុណ្ណោះ ។ ករណីនេះបានកើតឡើងកាលវេលាម៉ោង  ០៥:៣០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា  ឆ្នាំ២០១៩ លេី ផ្លូវ ជាតិ លេខ ០១  ចន្លោះគីឡូម៉ែត្រលេខ១៣៨- ១៣៩ ត្រង់ចំណុច ក្នុងភូមិ លៀប  ឃុំកណ្តៀងរាយ  ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានអោយអង្គភាពយើហដឹងថា៖ រថយន្ត០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ   ពណ៌ ស +ខៀវ   ពាក់ស្លាកលេខ ប.មានជ័យ ៣A-០០៣១  បើកបរដោយឈ្មោះ សរ  ចាន់ សុភក្រ័  ភេទ ប្រុស  អាយុ  ៣២ឆ្នាំ មុខរបរ បេីក បរ រថយន្ត    រស់ នៅ ភូមិត្នោត ជ្រំ៤   សង្កាត់បឹងទំពុន    ខណ្ឌ មានជ័យ    រាជធានី ភ្នំពេញ      បើកបរពីលិច ទៅកេីត  មកដល់ ចំនុចកើតហេតុខាងលើ បាន ងោក មួយ ភាំង  រួច បាន ជ្រុល ចង្កូត បុក ចូល រោង ខាង មុខ ផ្ទះតែម្តងប៉ុន្តែសំណាងល្អពុំមានបង្កគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋ នោះទេ ។

ប្រភពបានបន្តទៀតថា៖ ផ្ទះដែលរងគ្រោះនោះម្ចាស់មានឈ្មោះ  ពុត  បារាំង  ភេទ ប្រុស  អាយុ៣៣ឆ្នំា  រស់ នៅ ភូមិលៀប  ឃុំកណ្តៀងរាយ  ស្រុកស្វាយទាប ខេត្ត ស្វាយរៀង  មាន ប្រពន្ធ ឈ្មោះ ងួន  សុខេង  អាយុ ២៤ឆ្នំា  មាន កូន ០២នាក់  ទី ១ឈ្មោះ គីម  លីហ្សា  ភេទ ស្រី អាយុ ០២ឆ្នំា  កូន ទី ២ឈ្មោះ គីម  សំរឹទ្ធ  ភេទ ប្រុស អាយុ ០២ខែ  ដែល កំពុង ដេក លង់ លក់ ក្នុង បន្ទប់ ខាង ជិតនោះដែរ តែ មិន បណ្តាល ឲ្យ មាន មនុស្ស រង របួស ទេ  គ្រាន់ តែ ខូច ខាត រោង ដែក ប្រក់សង្ហ័សី ទាំង ស្រុង ទំហំ ទទឹង ៦,៥០ម៉ែត្រ xបណ្តោយ ១១,៦០ម៉ែត្រ   និង សម្ភារៈ មួយ ចំនួន ទៀត ដូចជា៖
-ស្រាបៀរ ប្រហែល   ២០០ កេស
-ភេសជ្ជៈ +ទឹក សុទ្ធ ប្រហែល ៤០០ កេស
-ទូរ ទឹកកក ០២
-ទូរ កញ្ចក់ (ដូរ លុយ )០១
-អី វ៉ាន់ ចាប់ ហួយ មួយ ចំនួន ។

ក្រោយ កេីត ហេតុ អ្នក បេីក បររថយន្ត  ត្រូវ សមត្ថកិច្ច ឃាត់ ខ្លួន នាំ យក មក អធិការដ្ឋាន   ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ច្បាប់ រីឯ មធ្យោបាយ នៅ កន្លែង កេីត ហេតុ រង ចាំ រថយន្ត មក អូស ទៅ រក្សា ទុក នៅ អធិការដ្ឋាន ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post