header ads

Sponsor

ភ្នំពេញ៖ នៅខណៈនេះរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩ បុរសដែលបានបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឲ្យដួលអុកគូទនៅនឹងថ្នល់ កាលពីថ្ងៃទី០៩ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រើវិធានការត្រជាក់នាំយកមកផ្តន្ទាទោសតាមច្បាប់។

ក្រោយពីកម្លាំងអាវុធហត្ថបានធ្វើការកំណត់អត្តសញ្ញាណរថយន្តរបស់ជនបង្ក ដឹងថាជារថយន្តរបស់ក្រុមហ៊ុនមួយ លោកក៏បានស្នើទៅក្រុមហ៊ុនឲ្យចេញមុខទទួលខុសត្រូវ ដោយជាក់ស្តែងនៅមុននេះបន្តិច ក្រុមហ៊ុនបានសហការណ៍ជាមួយសមត្ថកិច្ចអាវុធហត្ថ ដោយនាំយកជនសង្ស័យ ទៅប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។

ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន ។

ជនសង្ស័យខាងលើកំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post