header ads

Sponsor

កាលពីយប់ថ្ងៃទី ២៨ ខែមេសា គណនីហ្វេសប៊ុកមួយបានបង្ហោះរូប និងវីដេអូចាស់ៗ របស់ឧកញ៉ាឡេង​ណាវ៉ាកាលច្រៀងនៅកម្មវិធីបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង ស្រាប់តែជាមួយគ្នានោះ អ្នកមីង ហ៊ុន​ ស៊ីណាត ដែលជាប្អូនសម្ដេច តេជោ បានរំលឹករឿងឡើងវិញផងដែរដោយថា ឧកញ៉ាឡេង ណាវ៉ាត្រា ធ្លាប់ច្រៀងបទ ហ៊ុន ស៊ែន អើយចុះចេញទៅ ៗៗៗ។

នេះបើតាមការសរសេររៀបរាប់របស់អ្នកមីង ហ៊ុន ស៊ីណាតថា ៖

😂អុញ!ខ្ញុំចាំបានហើយលោកឧកញ៉ាវ័យក្មេងសំឡេងក្រអៅ ឡេងណាវាត្រា ទៅច្រៀងរ៉ៃអង្គាសប្រាក់នៅប្រទេសកូរ៉េ គាប់ជួនខ្លួនខ្ញុំចេញទៅប្រជុំនៅកូរ៉េដែរពេលនោះខាងកូរ៉េបានដាក់កម្មវិធីដើរលេងគាត់ក៏បបួលខ្ញុំទៅមើលខ្មែរច្រៀង😭តែគួរឲ្យអនិច្ចាណាស់ហ្ន៎! ពេលនោះខ្ញុំបានឮថាខ្មែរអរណាស់ខំទៅផ្ដល់កិត្តិយសតែមិនដឹងថាខាងសម រង្ស៊ី ទេ ស្រាប់តែទៅដល់ឮសំឡេងឧកញ៉ាវ័យក្មេងនេះច្រៀងបទ🥰ហ៊ុន សែន អើយចុះចេញទៅ ៗៗពេលនោះបេះដូងខ្ញុំចង់គាំងក៏ដើរចេញមកវិញខាងកូរ៉េឆ្ងល់តែខ្ញុំមិនហ៊ាននិយាយស្អីគ្រាន់តែប្រាប់គាត់ថាមិនស្រួលខ្លួនទៅ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post