header ads

Sponsor

ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញឲ្យមន្រ្ដីនគរបាលពន្លឿនការដកឯកសារពីជនអន្ដោប្រវេសន្ដកាន់កាប់ប្រើប្រាស់មិនប្រក្រតីនៅកម្ពុជា បន្ទាប់ពីអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានដកហូតឯកសារក្នុងចំណោមជនបរទេសទាំងនោះ បានចំនួន៩២ភាគរយហើយ។

ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបូកសរុប ដកពិសោធន៍ការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការងារទទួលពាក្យសុំជាជនបរទេសអន្តោរប្រវេសន្ត រយៈពេល៣ខែ និងលើកទិសដៅការងារសម្រាប់រយៈពេល៣ខែចុងក្រោយ នាព្រឹកថ្ងៃទី០១ ខែមេសា នៅនៅទីស្តីការក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអន្ដោប្រវេសន្ដ មានប្រសាសន៍ថា ស្នើឲ្យក្រុមការងារចុះដកហូតឯកសារ ចុះជាប់ជាមួយស្នងការដ្ឋាននគរបាលរាជធានីខេត្ដ ជាពិសេសអធិការនគរបាលក្រុង ស្រុក ខណ្ឌ ដើម្បីអនុវត្ដការងារដកហូតឯកសារ និងជំរុញជនបរទេសដាក់ពាក្យទទួលស្គាល់ និងសុំប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍ដោយចុះផ្ទាល់ដល់ខ្នងផ្ទះ ។ ជាពិសេស តាមដានជនបរទេសដែលមិនទាន់មកដាក់ពាក្យទទួលស្គាល់ ដោយពន្យល់ពួកគាត់ដែលមិនព្រមមកដាក់ពាក្យទទួលស្គាល់ និងសុំប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍នឹងប្រឈមការអនុវត្ដន៍ច្បាប់របស់អាជ្ញាធរគ្រប់ខេត្ដ ក្រុងនៅកម្ពុជា។

លោក បានជំរុញឲ្យមន្រ្ដីនគរបាលពន្លឿនការដកឯកសារពីជនអន្ដោប្រវេសន្ដមិនប្រក្រតីនៅកម្ពុជាក្នុងរយៈពេល៣ខែនេះ ដើម្បីដកហូតឯកសារពីជនបរទេសបង្ហើយ ដើម្បីឲ្យទទួលបានជោគជ័យបានចប់សព្វគ្រប់មុនកាលបរិច្ឆេទកំណត់។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ចំពោះជនបរទេសដែលរស់នៅកម្ពុជា និងដកឯកសារនេះ រាជរដ្ឋាភិបាលបានទុកសិទ្ធិឲ្យពួកគាត់អាចយកឯកសារផ្ដល់ជូនអាជ្ញាធរ និងដាក់ពាក្យសុំទទួលស្គាល់ជាជនអន្ដោប្រវេសន៍ស្របច្បាប់នៅកម្ពុជា។

សូមបញ្ជាក់ថា លទ្ធផលបូកសរុបពីដំបូងដល់ថ្ងៃទី៣០ ខែមីនា២០១៩ ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីសរុបចំនួន៣៥,៤៤១ឯកសារ ពីរគ្រួសារជនអន្ដោប្រវេសន្ដ សរុបចំនួន ១៩,០១០គ្រួសារ គិតជាមនុស្សរួមចំនួន ៦៨,០១៧នាក់ ស្រី៣២,៦៥៥នាក់ មានអ្នកអាយុ១៨ឆ្នាំឡើងចំនួន ៤៨,៩៨៧នាក់ ស្រី២៣,៦១៤នាក់ មាន៩សញ្ជាតិ រួមមានថៃ ឡាវ ចិន ឥណ្ឌូណេស៊ី បង់ក្លាដេស និងវៀតណាម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post