header ads

Sponsor

កណ្ដាលៈ យុវជនសក់សេះម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលពាក់ព័ន្ធបទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។ 
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ជា វ៉ាន់ដេត អាយុ២៧ឆ្នាំ រស់នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង គ្មានមុខរបរពិយប្រាកដ ។ ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ១៩មេសា ឆ្នាំ២០១៩ បន្ទាប់ពីម្ដាយក្មេងស្រីរងគ្រោះទៅដាក់ពាក្យប្ដឹង ។

ចំពោះករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនេះ បានកើតឡើង តាំងពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មកម៉្លេះ តែម្តាយក្មេងស្រីទេីបប្តឹងនគរបាលស្រុកស្អាងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បញ្ជាក់ថា ជនរងគ្រោះទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ នាងមានមុខរបរជាកម្មការិនីរោងចក្រ ត្រូវបានជនសង្ស័យលួងលោមយកទៅរួមភេទបានសម្រេច ដែលករណីនេះសមត្ថកិច្ចកំពង់សាកសួរជនសង្ស័យនៅឡើយ ។

លោកអធិការ បន្តថា កន្លងមកអ្នកទាំងពីរធ្លាប់ទាក់ទងស្រលាញ់គ្នា ។ លុះដល់យប់កេីតហេតុមុនថ្ងៃចូលឆ្នាំជនសង្ស័យបានហៅជនរងគ្រោះឲ្យទៅលេងផ្ទះរបស់ខ្លួន ហើយបានរួមភេទជាមួយគ្នាក្នុង១យប់២ដង រយៈពេល៦ថ្ងៃកន្លងមកហើយ ហើយមនដាយជនរងគ្រោះទើបតែដឹងក៏ដាក់ពាក្យប្ដឹងតែម្ដង ។

ជនសង្ស័យ ជា វ៉ាន់ដេត បានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែគ្មានការបង្ខិតបង្ខំនោះទេ ពោលគឺ កើតចេញពីការព្រមព្រៀង និងស្រលាញ់គ្នាប៉ុណ្ណោះ ។

យោងតាមច្បាប់ស្ដីពីការប្រឆាំងការជួញដូមនុស្ស និងការធ្វើអាជីវកម្មលើផ្លូវភេទ ការរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ទោះបីកើតចេញពីការព្រមព្រៀងក៏ដោយ ក៏ជនដែលបនរព្រឹត្តមានទោសព្រហ្មទណ្ឌដែរ ។

មាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ ចែងថា ជនណារួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post