header ads

Sponsor

បន្ទាយមានជ័យៈ ក្មេងប្រុសម្នាក់ ត្រូវគោយន្តកិនបែកក្បាលស្លាប់ភ្លាមមួយរំពេច គ្រាដែលរត់តាមតោងគោយន្តដឹកធុងបាស ខណៈកំពុងបើកបរ បែរជារបូតដៃធ្លាក់ចូលក្រោមកង់គោយន្ត កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវចេញពីភូមិរលំជ្រៃ ស្ថិតក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

យោងតាមសាក្សីដែលឃើញហេតុការណ៍ បាននិយាយថា នៅមុនកើតហេតុ គេបានឃើញគោយន្តកន្ត្រៃមួយគ្រឿងដឹកធុងបាស មកពីកន្លែងកម្មវិធីក្នុងគោលបំណងវិលត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំនុចកើតហេតុខាងលើ ក្មេងប្រុសរងគ្រោះក្នុងចំណោមក្មេងៗជាច្រើននាក់ទៀត បានរត់តាមតោងគោយន្តកន្ត្រៃនោះ ហើយក៏របូតដៃធ្លាក់ចូលទៅក្រោមកង់គោយន្តកិនផ្ទុះក្បាលស្លាប់ភ្លាមៗតែម្តង។

ជុំវិញការកិនស្លាប់ក្មេងប្រុសខាងលើនេះ អ្នកបើកបរគោយន្តកន្ត្រៃបានបដិសេធមិន បានដឹងថា មានក្មេងឡើងជិះគោយន្តរបស់ខ្លួនទេ ទើបតែកើតមានករណីនេះ ហើយនិងមានការស្រែកឆោឡោពីសំណាក់ម្តាយរបស់ក្មេង ទើបបានដឹងថា គោយន្តក្មេងរងគ្រោះស្លាប់។

លោកអធិការរងស្រុកថ្មពួក បានប្រាប់តាមទូរសព្ទ័ថា ក្មេងប្រុសរងគ្រោះគេនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក្រុមគ្រួសាររបស់ក្មេងរងគ្រោះក៏មិនបានប្តឹងផ្តល់ដែរ។

បច្ចុប្បន្ន ក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យនៅនឹងគេហដ្ឋានទៅតាមប្រពៃណី៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post