header ads

Sponsor

ភ្នំពេញៈ ផ្ទះថ្ម៣ល្វែងដែលម្ចាស់ទុកចោល ត្រូវបុរសញៀនថ្នាំម្នាក់ដុតឲ្យឆេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូង ជាប់ស្ពានអាកាស៥មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ រតនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដើររើសអេតចាយ ស្នាក់នៅកន្លែងកើតហេតុ។

បើតាមសាក្សីបានឲ្យដឹងថា ដំបូងឡើយពួកគាត់ឃើញផ្សែងហ៊ុយចេញពីផ្ទះ៣ល្វែងនៅជាន់ទីមួយ ដែលម្ចាស់ផ្ទះទុកចោល ហើយក៏ស្រាប់តែមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបប្រជាពលរដ្ឋនបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍។ ខណៈពេលនោះ ក៏ស្រាប់តែឃើញជនសង្ស័យនបានលោតពីលើផ្ទះជាន់ទីមួយ ចំណុចកើតហេតុខាងលើ ចុះមកក្រោមក៏ត្រូវបានប្រជាពលរដ្ឋចាប់បាន។

សាក្សីបន្តថា អគ្គិភ័យនេះបានឆេះយ៉ាងខ្លាំង បណ្តាលឲ្យស្រ្តីម្នាក់ដែលរស់នៅផ្ទះជិតកន្លែងកើតហេតុ ភ័យរហូតដល់សន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យ និងមានតាចាស់យាយចាស់២នាក់ ដែលរស់នៅក្នុងផ្ទះខាងក្រោម ជាប់កន្លែងឆេះ ត្រូវបានសមត្ថកិច្ចបីយកចេញទៅដាក់កន្លែងសុវត្ថិភាព។

អគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង បាញ់អស់ចំនួន៤គ្រឿង រលត់ទៅវិញនៅវេលាម៉ោង៩និង១០នាទីយប់ នៅថ្ងៃខែឆ្នាំដដែល។

តាមសម្តីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យនេះ មកពីបុរសបែកថ្នាំម្នាក់ដុតក្រដាស់ឡាំង បណ្តាលឲ្យឆេះពិដានក្នុងផ្ទះទាំងស្រុង មិនមានឆេះទ្រព្យសម្បតិ្ត និងរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post