header ads

Sponsor

ភ្នំពេញៈ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានក្រើនរំឭកទៅដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ ការពារសុវត្ថិភាពប្រជាពលរដ្ឋខ្មែរ និងភ្ញៀវជាតិ-អន្ដរជាតិ ។

យោងតាមគេហទំព័ហ្វេសប៊ុក របស់សម្ដេចតេជោ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា “សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ឲ្យមានភាពងាយស្រួល និងកក់ក្តៅ ទាំងនៅតាមច្រកចូលតាមព្រំដែន និងនៅតាមច្រកព្រលានយន្តហោះ”។

សម្ដេចសង្ឃឹមថា ពលរដ្ឋខ្មែរបានត្រៀមខ្លួន និងរៀបចំលំនៅដ្ឋាន វត្តអារាម ទីរមណីយដ្ឋាននានារួចស្រេចជាបណ្តើរៗហើយ ដើម្បីទទួលទេវតាឆ្នាំថ្មី។ សម្ដេចថា ប៉ុន្មានថ្ងៃនេះ ពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើតវិញ ក៏កាន់តែមានចំនួនច្រើនឡើង ប្រកបដោយទឹកមុខរីករាយ។

សម្ដេចនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឲ្យពលរដ្ឋបើកបរគោរពច្បាប់ និងយោគយល់គ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពអាយុជីវិតទាំងអស់គ្នា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post