header ads

Sponsor

ភ្នំពេញៈ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើ​ញនារីម្នាក់ចងក សម្លាប់ខ្លួន ក្នុងបន្ទប់ជួលជាន់ទី៦ ស្ថិតនៅតាមបណ្តោយផ្លូវ៤៨៨ ជិតសាលារៀនប៊ែលធី  សង្កាត់ផ្សារដើ​មថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ តែព័ត៌មាននេះ ត្រូវបាន​សមត្ថកិច្ចមិនឲ្យអ្នកសាព័ត៌មានថត ប្រញាប់ប្រញាល់សែងសពចុះមកជាន់ក្រោម រត់ចូលឡានដឹកសពចេញទៅបាត់​ សង្ស័យខ្លាចបែកធ្លាយ ជារឿងឃាតកម្ម ខណៈនៅលើ​សពមានស្នាមឈាម។

នារីរងគ្រោះឈ្មោះ ខន ស្រីលិន អាយុ២៣ឆ្នាំ មុនរបរជានិស្សិតពេទ្យ និងជាអ្នកគិតលុយហាងភីហ្សា (Pizza) មួយកន្លែង ស្នាក់នៅបន្ទប់ផ្ទះជួល កើ​តហេតុខាងលើ មានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាម​ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយនារីរងគ្រោះបានទូរស័ព្ទទៅ តែទូរស័ព្ទមិនចូល បន្ទាប់មកក៏ឲ្យប្អូនប្រុសទៅមើលកន្លែងធ្វើការ តែមិនឃើញ ទើបទៅរកមើលនៅបន្ទប់ជួល តែជាប់សោខាងក្រៅ។  ក្រោយមកក៏ហៅម្ចាស់ផ្ទះអោយយកកូនសោមកចាក់មើល ទើបប្រទះឃើញនារីរងគ្រោះចងកសម្លាប់ជាប់និងចម្រឹងបង្អួចបាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យកោសល្យវិច័យជាក់ស្តែង តែមិនមានការបញ្ជាក់ថា សពស្លាប់ដោយចងកពិតមែន ឬមិនមែននោះទេ។

នារីរងគ្រោះត្រូវគេស្គាល់ថា មានឈ្មោះក្នុងហ្វេសប៊ុក Khorn Sreynin ដោយមានមិត្តភក្តិ​ជាច្រើនបានផ្ញើសារ ចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយស្រណោះចំពោះការបាត់បង់រូបនាងផងដែរ ខណៈដែលហ្វេសប៊ុករបស់នាង បន្សល់ទុកនូវ Story ថា "Don't forget me,ok" តើពាក់ព័ន្ធជាមួយជំងឺ​បាក់ទឹកចិត្ត (Depression) ដែរទេ? ដែលធ្វើ​ឲ្យយុវតីម្នាក់ គិតអ្វីលែងចេញ សុញគំនិតគិតខ្លី ជ្រើសយកការបញ្ចប់ជីវិត ដោយមិនទាន់ដឹងមូលហេតុដូច្នេះ។

ពិតជាចម្លែក  និងធ្វើឲ្យប្រជាពលរដ្ឋមានការងើងឆ្ងល់ថា គ្រាន់តែសពមនុស្សចងកសោះ ហេតុអី្វបានជាកម្លាំងសមត្ថកិច្ចព្យាយាមលាក់បាំងមិនឲ្យសារព័​ត៌មានថតយករូបភាព ឬក៏ជាករណីអ្វីផ្សេង ខណៈដែលនៅលើ​សពមានទាំងឈាមថែមទៀតផង សូម្បីតែសពក៏នាំគ្នាសែងចុះមកប្រញាប់ប្រញាល់ រត់ចូលរថយន្តដឹកសព រួចបើករត់ទៅបាត់ស្រមោលតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post