header ads

Sponsor

នៅព្រឹកថ្ងៃទី ៧ ឧសភា ឆ្នាំ ២០១៩ នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានបេីកកិច្ចប្រជុំជាមួយប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅវិមានសន្តិភាព ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមវិល្លាម ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោកបានលេីកឡេីងបញ្ហាចំបង២ចំណុចអោយប្រតិភូក្រសួងធ្វេីការបំភ្លឺ  ដោយក្នុងនោះរួមមាន ៖

១ ៖ យេីងខ្ញុំបានចោទសួរ ករណីពលករខ្មែរដែលចំណាកស្រុកនៅប្រទេសថៃដែល ចំនួនច្រេីនលេីសលុបរហូតទៅដល់ ១.១៥៩.៤១១ ដែលប្រតិភូយេីងខ្ញុំរិះគន់ចំៗ ថាប្រតិភូក្រសួងគិតតែបកស្រាយពីប្រសិទ្ធភាពពីការគ្រប់គ្រងលេីពលករចំណាកស្រុក តែមិនបង្ហាញអោយជាក់លាក់ពីប្រសិទ្ធភាពនៃ ការអនុវត្តន៍គោលនយោបាយជាតិស្ដីពី ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដែលធានា សមត្ថភាពពលរដ្ឋទាំងនោះអោយមានសមត្ថភាពគ្រប់គ្រាន់បំពេញការងារក្នុងស្រុកបាន ! យេីងខ្ញុំបានពិនិត្យឃេីញថាពលករចំណាកស្រុកនៅថៃទួលប្រាក់ខែអប្បរមាត្រឹមតែ៣០០ដុល្លាដែលមិនលេីសពីកម្ពុជាប៉ុន្មានទេ ដូចនេះយេីងខ្ញុំជំរុញអោយក្រសួងបង្កេីនការពង្រឹងលេីទីភ្នាក់ងារជាតិការងារនិងមុខរបរ ដេីម្បីផ្សព្វផ្សាយពីឱកាសការងារក្នុងស្រុកដេីម្បីទាញយកកម្មករចំណាកស្រុកជាពិសេសនៅប្រទេសថៃត្រលប់មកបំរេីការងារក្នុងស្រុកវិញ ព្រោះបច្ចុប្បន្នការងារក្នុងស្រុកមួយចំនួនកំពុងចំហររហូតមានកម្មករជាជនជាតិបរទេសកំពុងធ្វេី ហេីយជាការងារដែលខ្មែរក៏អាចធ្វេីបានដូចគ្នាតែបែរជាពលករជាច្រេីនចំណាកស្រុកឆ្ងាយគ្រួសារទៅវិញ ជាពិសេសតាមរបាយការណ៍របស់អង្គការ ILO និង IOM យេីងពិនិត្យឃេីញថាពលករដែលត្រឡប់មកពីចំណាកស្រុកមានចំនួន៦០ភាគរយដែលប្រឈមបញ្ហាវិបត្តិផ្លូវចិត្ត , ប្រតិភូយេីងខ្ញុំផ្ដោតលេីការប្រេីប្រាស់កម្លាំងពលកម្មជាតិអោយអស់លទ្ធភាពជាមួយធនធានជាតិដេីម្បីរុញច្រានសេដ្ឋកិច្ចជាតិ ជាជាងយកកម្លាំងទាំងនោះទៅរុញច្រានសេដ្ឋកិច្ចប្រទេសដទៃ បង្កេីតឱកាសការងារនៅជិតដេីម្បីទាក់ទាញកុំអោយពលករចំណាកស្រុកច្រេីនលេីសលុបពេក

«ករណីខាងលេីក្រសួងបានបញ្ជាក់ថាក្រសួងកំពុងប្រឹងប្រែង»

២ ៖ យេីងខ្ញុំជំរុញអោយក្រសួង បង្កេីនល្បឿនក្នុងការផ្ដល់ប័ណ្ណ បសស បន្ថែមទៀត ប៉ុន្តែ ត្រូវរឹតបន្តឹងនិងពិនិត្យពីប្រសិទ្ធភាពនៃការសហការរបស់មន្ត្រីដែលផ្ដល់សេវាសុខាភិបាលសាធារណៈ ដែលកន្លងមកមានការរិះគន់ថាមន្ត្រីសុខាភិបាលមិនខ្វល់ពីប័ណ្ណ បសស ជាពិសេសមានលក្ខណៈមិនសូវរវីរវល់ ដែលពលរដ្ឋវាយតម្លៃថាជាការរេីសអ៉េីង

ករណីនេះប្រតិភូក្រសួងការងារថានេះជាការកំពុងខិតខំរបស់ក្រសួង ឯការមិនទាន់យល់គ្នារវាងអង្គភាពផ្ដល់សេវាសុខាភិបាល ក្រសួងប្ដេជ្ញាថានិងកែតម្រូវ តែបញ្ហាខ្លះកេីតពីពលរដ្ឋ បុកទៅតែពេទ្យល្បី ដូចនេះគេរវល់គេបំរេីមិនទាន់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post