
ស្វាយរៀងៈ ផ្អើលពេញក្រុងស្វាយរៀង ទាំងសមត្ថកិច្ច និងក្រុមគ្រួសារក្មេង បានចុះរាវរកសពក្មេងប្រុសស្រីចំនួន៣នាក់ ដែលបានលង់ទឹកស្រះ ដែលអេសស្កាទ័រជីកមានជម្រៅជ្រៅ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានលង់ទឹកស្លាប់ កាលពីវេលាម៉ោង៣៖៣០នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ហើយរាវរកឃើញសាកសពនៅវេលាម៉ោង៧៖៣០នាយប់ថ្ងៃដដែល។
បើតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុមានក្មេងប្រុសស្រីចំនួន៤នាក់ បានបបួលគ្នាទៅលេងទឹកស្រះ ដែលគេជីកមានទឹកពេញខាងក្រោយវត្តសន្តិភាពផ្តុំទីតាំងវាលចាក់សំរាម។
ប្រភពខាងលើ បានបន្តអោយដឹងទៀតថា ខណៈពេលកំពុងលេង ស្រាប់តែមានអ្នកលង់ទឹកហើយពួកគេបានចុះជួយតោងតៗគ្នា បណ្តាលអោយលង់ទឹកស្លាប់ទាំងអស់គ្នាតែម្តង។ក្រោយពីឃើញគ្នីគ្នាលង់ម្នាក់ស្រីបានរត់ទៅផ្ទះហៅ ឲ្យគេឯងជួយ ទើបបង្កអោយមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ច និងសាច់ញាតិរត់ទៅរកមើលតែមិនឃើញរហូម៉ោង៧ជាង ទើបរកឃើញស្រង់សាសពយកទៅធ្វើបុណ្យ។
ជនរងគ្រោះដែលលង់ទឹកស្លាប់ទាំង៣នាក់នោះ ទី១.ឈ្មោះ សុគន្ធ ចារី ភេទស្រី អាយុ ១១ឆ្នាំរសនៅភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ខេត្តស្វាយរៀងជាសិស្ស។ ទី២.ឈ្មោះ ចាប ម៉ារី ភេទប្រុស អាយុ៧ឆ្នាំ សិស្ស។ ទី៣.ឈ្មោះ ផាន់ យ៉ានីវល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ សិស្សអ្នកទាំង៣បានស្លាប់ទាំងអស់។ ចំណែកទី៤.ឈ្មោះហ៊ួ សុគន្ធរី ភេទស្រី អាយុ៨ឆ្នាំរស់នៅភូមិឃុំជាមួយនៅរស់រត់ទៅហៅគេជួយ៕







