header ads

Sponsor

សៀមរាបៈ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងកម្លាំងសមត្ថកិច្ចជំនាញក្នុងខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួល ដោយអាយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះឆែកឆេរ ឃ្លាំងស្តុកទំនិញចំនួន២ល្វែង ក្នុងបុរី សៀង ណាំ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន១ ដែលផលិតផ្តាច់មុខនៅភ្នំពេញ រហូតឈានដល់បិទឃ្លាំង និងឃាត់ខ្លួនម្ចាស់ទីតាំងយកទៅសួរនាំ។

ហេតុការណ៍នេះ ធ្វើឡើងចាប់ពីវេលាម៉ោង១១ព្រឹក​រហូតដល់ម៉ោង២រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណ​ក្នុងផ្សារបុរីសៀងណាំ១ ក្នុងភូមិខា្នរ សង្កាត់ជ្រាវ ក្រុងសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា ដោយមានពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនដើម ដែលផលិតនំ កូនក្មេង ផ្តាច់មុខនៅភ្នំពេញ ដែលបានចុះបញ្ជីការត្រឹមត្រូវ ទើបកម្លាំងចម្រុះរួមមាន កម្លាំងនគរបាល សេដ្ឋកិច្ច មកពីក្រសួង, កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តសៀមរាប, មន្ត្រីកាំកុងត្រូល,កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំ សម្របសម្រួល ដោយ លោក ថេង សំណាង ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បានចុះឆែកឆេរ រកឃើញទំនិញ ដែលជាប្រភេទនំកូនក្មេង ត្រូវបានម្ចាស់ទីតាំងខាងលើ បានលួចក្លែងបន្លំម៉ាកយកមកលក់ពេញទីខេត្តសៀមរាប ដែល ជារបស់ក្រុមហ៊ុន គេមានចុះបញ្ជីការត្រឹមត្រូវ ព្រមទាំងនាំខ្លួនម្ចាស់ទីតាំង យកទៅសួរនាំនៅស្នងការខេត្ត និងបិទឃ្លាំងទាំង២ល្វែង មានលេខ ១១៥ និង ១១២ ផ្លូវលេខ ១២ នៅក្នុងបុរីសៀងណាំ ស្ថិតនៅភូមិខា្នរ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ជាបណ្តោះអសន្ននោះផងដែរ។

ម្ចាស់ទីតាំងទាំង២ល្វែងនោះ មាន៖(ប្តី)ឈ្មោះ ជុក ឆៃ អាយុប្រហែលជាង៥០ឆ្នាំ និង ប្រពន្ធ ឈ្មោះ អ៊ឹង ជូ អាយុប្រហែលជាង៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិខា្នរ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។

ក្រោយពីបានចុះឆែកឆេរ រកឃើញភ័ស្តុតាង រួចមក កម្លាំងជំនាញក៏បានចោទពីបទល្មើស កម្មសិទ្ធបញ្ញា ដែលក្រុមហ៊ុន បានចុះបញ្ជីការត្រឹមត្រូវ ហើយ នាំខ្លួន (ប្តី)ម្ចាស់ទីតាំងទាំង២ល្វែងនោះ យកទៅសួរនាំនៅស្នងការនគរបាលខេត្តសៀមរាប ព្រមទាំង បិទទីតាំងទាំង២ល្វែងខាងលើនោះជាបណ្តោះអសន្នផងដែរ។

ទាក់ទិនទៅនឹងករណីខាងលើនេះ មហាជន បាននិយាយថា ក្នុងបុរីសៀងណាំ មានរថយន្តដឹកទំនិញធំៗយកមកស្តុប និងសាងចុះឡើង ជារៀងរាល់ថ្ងៃ មិនដែលឃើញមានសមត្ថកិច្ចជំនាញខាងណាមួយចុះមកបង្ក្រាបសោះឡើយ ។ ព្រោះទំនិញគេចពន្ធចេញពី ប៉ោយប៉ែត,អូរស្មាច់,ជាំសាង៉ាំ បានសម្រុកចេញដូចព្យុះគ្មានឃើញស្រមោល គយខេត្តសៀមរាបចុះបង្ក្រាបម្តងណាសោះឡើយ មហាជនដាក់ការសង្ស័យថា ជាការឃុបឃិតគ្នាធ្វើឲ្យកើតមានអំពើពុករលួយ និងអាចនាំឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post