header ads

Sponsor

ភ្នំពេញៈ ស្រីស្រស់សោភាម្នាក់ ស្រវឹងស្រាជោកខ្លួនបើករថយន្ត PRIUS មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកទម្លុះរបងស័ង្កសី និងបង្គោលភ្លើងស្តុប បណ្ដាលឲ្យរថយន្តក្រឡាប់បះជើងម្ខាង ហើយកល់ជាប់ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមានគ្រោះថ្នាក់អ្វី។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង២៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាប្រាំ ស្តុបរង្វង់មូលនាងគង្ហីង តាមបណ្ដោយផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីស្រស់សោភាម្នាក់ បើករថយន្តមួយគ្រឿងម៉ាក PRIUS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AX-2541 ក្នុងសភាពស្រវឹងជោកខ្លួន ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៩ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ដោយរថយន្តបើកលឿនពេក បួងចង្កូតមិនទាន់ ក៏ជ្រុលបុកទម្លុះរបងស័ង្កសីការដ្ឋាន ឡើងកល់លើពំនូកដី និងបង្គោលភ្លើងស្តុប បណ្ដាលឲ្យរថយន្តបះជើងម្ខាង ទៅមុខលែងរួច។ ភ្លាមៗនោះ នារីស្រស់សោភាខាងលើ ត្រូវបានអ្នកបើកកង់បីជួយទាញយកចេញមកក្រៅ រួចរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post