header ads

Sponsor

ពោធិ៍សាត់ៈ សត្វគោមួយហ្វូង ត្រូវរន្ទះបាញ់ បណ្តាលឲ្យ​ងាប់ នៅទីទួលពីមុខខ្ទមអ្នកតាមួយកន្លែង កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចដីទួលខាងមុខខ្ទមអ្នកតាមួយកន្លែង ស្ថិតនៅក្នុងភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មានករណីរន្ទះបាញ់មួយគ្រាប់ បណ្ដាលឲ្យសត្វគោ ១ហ្វូង ដែលកំពុងស៊ីស្មៅ នៅពេលមេឃមានភ្លៀង១មេយ៉ាងធំ លាយឡំទៅដោយខ្យល់ កន្រ្តាក់ផ្គររន្ទះបាញ់។

សេចក្ដីរាយការណ៍ពីអាជ្ញាធរមានសមត្ថកិច្ច បានឲ្យដឹងថា សត្វគោញី និងឈ្មោលងាប់គរជើងលើគ្នា ខ្លះចេញអាចម៍ ដោយគ្រោះធម្មជាតិ(រន្ទះបាញ់)មានចំនួន៧ក្បាល ខណៈដែលសត្វគោទាំងអស់នោះនៅផ្ដុំគ្នា ទំនងនាំគ្នរត់រកកន្លែងជ្រកភ្លៀងដែរនោះ។

សូមបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ ក៏កើ​តមានករណីរន្ទះបាញ់ បណ្តាលអោយមនុស្សប្រុសស្រីប្តីប្រពន្ធ២នាក់ បានស្លាប់ និង៣នាក់ផ្សេង​ទៀត រងរបួសនៅពេលដែលពួគគាត់ត្រឡប់មកពីដកផ្សិតទៅផ្ទះវិញនៅក្នុងស្រុកក្រគរផងដែរ។

ពាក់ព័ន្ធនិងករណីខាងលើ​នេះផងដែរ សមត្ថកិច្ចបានធ្វើ​ការអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post