header ads

Sponsor

កំពង់ឆ្នាំងៈ អគ្គិ​ភ័យមួយបានលេបត្របាក់ផ្ទះពីរខ្នង អស់គ្មានសល់ នៅពេលដែលម្ចាស់មិននៅផ្ទះ សង្ស័យដុតធូបទុក​ចោលលើ​អាសនៈ។

ហេតុការណ៍ភ្ញាក់ផ្អើ​លខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨៖៤៥នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណច ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ផ្ទះរងគ្រោះឆេះខ្ទេចខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះ ជួន ផល្លា មានប្រពន្ធឈ្មោះ ហៃ គឹមស៊ី ជាគ្រូទស្សន៍ទាយ និងព្យាបាលជំងឺ។  ផ្ទះដែលរងការឆេះជាប្រភេទផ្ទះឈើ ២ខ្នងប្រក់ស័ង្កសីខ្ពស់ពីដីមានទំហំប្រមាណ ៦គុណនឹង ៩ ម៉ែត្រ។

មូលហេតុយ៉ាងណាៗនោះ គេនៅមិនទាន់ដឹងនោះឡើយទេ ប៉ុន្តែតាមការសន្និដ្ឋាន គឺអាចបណ្ដាលមកពីម្ចាស់ផ្ទះដុតធូបទុកចោលនៅកន្លែងអាសនៈ ព្រោះមុនពេលកើតហេតុម្ចាស់ផ្ទះខាងលើ បានស្រោចទឹកព្យាបាលអ្នកជំងឺម្នាក់ រួចក៏​រៀបចំចេញដំណើរទៅដើ​រលេងនៅឯទឹកធ្លាក់ច្រកល្អៀងខេត្តពោធិ៍សាត់បាត់ ដោយទុកអោយម្តាយចាស់ជរាអាយុប្រមាណ៨០ឆ្នាំនៅផ្ទះតែឯង។

ក្រោយម្ចាស់ផ្ទះចេញដំណើរបានប្រមាណ១ម៉ោង ទើបកើតមានអគ្គិ​ភ័យឆាបឆេះផ្ទះតែម្តង។ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ តែរងការខូចខាតផ្ទះ២ខ្នង ម៉ូតូ៣គ្រឿង គោយន្ត១គ្រឿង និងទ្រព្យសម្បត្តិជាច្រើន ត្រូវបានភ្លើងឆេះស្ទើរខ្ទេចទាំងស្រុងតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post