header ads

Sponsor

ពោធិ៍សាត់ៈ សត្វពស់ជាច្រើនក្បាល ត្រូវបានក្រុមឈ្មួញបង្កប់ដឹកតាមរថយន្តសាំយ៉ុង១គ្រឿង ត្រូវសមត្ថកិច្ចជំនាញ ធ្វើការបង្ក្រាប់បាន ខណៈដែលគេកំពុង់ធ្វើសកម្មភាពដឹងចេញ។ ហេតុការបង្ក្រាបខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៨និង១០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។

កិច្ចប្រតិបត្តការខាងលើ ធ្វើឡើងដោយមន្រ្ដីជំនាញរដ្ឋបាលព្រៃឈើ សហការជាមួយនិងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប ខណ្ឌ សង្កាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ធ្វើការបង្រ្កាបរថយន្តសាំយ៉ុង១គ្រឿង ឆែកឆេររកឃើញសត្វពស់ចំនួន៥ស្បោង ដាក់បង្កនៅក្នុងកេសបិតស្គត់ជិតចំនួន៥កេះ មានទម្ងន់ប្រមាណជិត១០០គីឡូក្រាម។

អ្នកបើកបរ និងជាម្ចាស់រថយន្តម៉ាកសាំយ៉ុងចង្កូតឆ្វេង ពណ៌ស្លែ ពាក់ស្លាកលេខ បាត់ដំបង 2B-1410 មានប្រពន្ធ និងកូនស្រីតូចម្នាក់ផងនោះ ប្រាប់ឲ្យដឹងថា កេះក្រដាសចំនួន៥កេះ បង្កប់សត្វពស់ជាច្រើនក្បាលទាំងនេះ ពួកគាត់ស៊ីឈ្មួលដឹកឲ្យគេចេញពីចំណុចភូមិ.ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយពួកគាត់ប្រាប់ថា អត់ដឹងថា មានសត្វពស់នោះទេ។

បច្ចុប្បន រថយន្ត និងសត្វពស់ ត្រូវបានសមត្ថកិច្ចនាំយកមកខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ រួមទាំងអ្នកបើកបរ និងជាម្ចាស់រថយន្តដើម្បីចាត់ការបន្ត។ ជាក់ស្ដែង ឃើញសត្វពស់ទាំងចំនួន៥កេះ ក្នុង១កេះៗទម្ងន់ប្រមាណជា៧៨គីឡូក្រាម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post