ត្បូងឃ្មុំ៖ វេលាម៉ោង ៦៖១៥ នាទី សមាជិកក្រុមប្រឹក្សាឃុំក្រែកមួយរូបឈ្មោះ ផង់ វៀន បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាក់ជើងឆ្វេងម្ខាង ខណៈគាត់ធ្វើដំណើរទៅសាលាឃុំ ដើម្បីឡើងឡានរួមទៅបោះឆ្នោត។
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកពញាក្រែក៕