header ads

Sponsor

ភ្នំពេញ: ស្រ្តីម្នាក់បីកូនតូចអាយុជាង២ខួប មានវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែត្រូវបានបុរសរត់កង់បីម្នាក់ឃើញ ចុះទៅចាប់ទាន់ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយលួងលោម រហូតនាំទៅកន្លែងមានសុវត្ថិភាព ដេីម្បីធ្វេីការសាកសួរ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារចាស់(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ សុ ម៉ាលីន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថាមុនពេលកើតហេតុគេឃើញ ស្ត្រីរងគ្រោះ បានដើរថ្មើរជើងបីកូនតូចនៅក្នុងដៃ ឡើងស្ពានជ្រោយចង្វារពីលិចទៅកើត ខណ:មកដល់ចំណុចពាក់កណ្ដាលស្ពាន បានឡើងបង្កាន់ដៃស្ពានបម្រុងលោត ត្រូវបានបុរសចិត្តធម៌រត់កង់បីម្នាក់ឃើញ បានស្ទុះទៅចាប់ដៃជាប់ ហើយលួងលោមឲ្យចុះមកខាងក្រោមវិញ។

ក្រោយពីចុះពីបង្កាន់ដៃស្ពាន ហើយស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់អ្នកយកព័ត៌មានថា រូបគាត់ និងប្ដី បានយកគ្នាជាប្ដីប្រពន្ធបាន៥ខែមក មិនបានរៀបការនោះទេ ហើយប្ដីរបស់គាត់ មានមុខរបជាងសំណង់ ចំណែកកូនតូចនៅក្នុងដៃ គឺកូនប្ដីមុនទេ បានលែងលះគ្នា ហើយមកជួបប្ដីក្រោយនេះ តែងតែប្រចណ្ឌរករឿងលើរូបគាត់ស្ទើររាល់ថ្ងៃ ខ្លាចរូបគាត់ទៅទាក់ទងប្ដីដើមវិញ ថ្ងៃណាករករឿងធ្វើឲ្យរូបគាត់ពិបាកចិត្តយ៉ាងខ្លាំង គិតអ្វីមិនចេញទើបសម្រេចចិត្ត ដើរបីតូចដើរសំដៅមកស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតទាំងកូនតូចនៅក្នុងដៃ តែត្រូវបានបុរសខាងលើ មកចាប់រូបគាត់ទាន់ ហើយលួងលោមទើបគាត់ ព្រមចុះពីបង្កាន់ដៃស្ពានវិញ។

ក្រោយកើតហេតុស្ត្រីរងគ្រោះ ត្រូវបានអ្នកសារព័ត៌មាន និងប្រជាពរដ្ឋជូនទៅកន្លែងប្ដី ដែលស្នាក់នៅម្ដុំស្ពានម៉ាឡេ ក្នុងខណ្ឌឬស្សីកែវ ហើយកសម្របសម្រួលត្រូវគ្នាវិញទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post