header ads

Sponsor

ប៉ោយ៉ប៉ែតៈ កាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩នេះ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យសហការណ៏ជាមួយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតព្រមទាំងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យមាស ចន្ច័ពិសិដ្ឋចុះប្រតិបត្តិការឆែកឆេផ្ទះសំណាក់ចំនួន៤កន្លែងចាប់ជនជាតិចិនបានជិត៥០នាក់បើកល្បែងអនឡាញខុសច្បាប់ ។

ឃាត់ខ្លួនជនជាតិចិននោះមាននៅចំណុចផ្ទះសំណាក់គងតុង គឹងលីន១ចំណុច/នៅចំណុចបុរីសានស៊ានហូ២ចំណុចដែលឋិតក្នុងភូមិគីឡូត៏ម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាលនិងនៅចំណុចផ្ទះសំណាក់វិជ័យសុវណ្ណរតនៈឋិតក្នុងភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចប្រាប់ថានៅក្នុងប្រតិបត្តិការចុះចាប់ឃាត់ខ្លួនជនជាតិចិនខាងលើនោះបានចំនួនជិត៥០នាក់ ប៉ុន្តែយើមិនទាន់ដឹងពីមូលហេតុនៃការឃាត់ខ្លួនជនជាតិចិននៅឡើយ។ករណីនេះលោកមេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យលោកបោន ប៊ិនមិនអាចបកស្រាយបានឡើយដោយទូរសព្ទចូលចុចជាប់រវល់។

លោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យមាស ច័ន្ចពិសិដ្ឋមានប្រសាស៏តាមទូរស័ព្ទថាករណីខាងលើនេះលោកមិនទាន់ទទួលបានចំនួនពិតប្រាកដនោះទេ ចាំលោកឆែកទៅអាវុធហត្ថក្រុងសិន ហើយករណីដែលឃាត់ជនជាតិចិននោះពាក់ពន្ធករណីបើកអនឡាញខុសច្បាប់។

មជ្ឈដ្ឋានលើកឡើងថាករណីអនឡាញក្រុងនៅប៉ោយប៉ែត រួមទាំងល្បែងស៊ីសងគ្រប់ប្រភេទកំពុងតែកើនឡើងទាំងជនជាតិចិនទាំងជនជាតិខ្មែរ ហើយល្បែងស៊ីសងនេះដែលបង្កឲ្យមានអសន្តិសុខ ប៉ះពាល់ភូមិ-ឃុំមានសុវត្តិភាពទាំង៩ ប៉ុន្តែការបង្រ្កាប់របស់សមត្ថកិច្ចនៅមានកំរិត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post