header ads

Sponsor

ភ្នំពេញៈ ឆាកជីវិតលោក ជួន ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ ប្រហែលជាបងប្អូនភាគតិចណាស់ ដែលបានដឹងពីឆាកជីវិតពិតរបស់លោក ដែលបានហែលឆ្លងកាត់ជីវិតសែនល្វីងជូរចត់ រហូតដល់ក្លែងចិត្តឲ្យស្រីស្រស់អារីយ៉ា ចាប់ចិត្តស្រឡាញ់បាន ដោយនឹកថា ប៊ុនរឿន ប្រុសស្អាតខណ្ឌជ្រោយចង្វារ ជាមនុស្សអស្ចារ្យប៉ុណ្ណា? តែរហូតមកដល់ពេលនេះលោក ប៊ុនរឿន ពិតជាបុរសអស្ចារ្យមែន ដោយគេបានននៀលចាប់ដៃគ្នាតស៊ូសាងជីវិតគូនេះ ដោយចាប់ផ្ដើ​មពីសមាជិក២នាក់ មក៦នាក់ គឺបានកូនប្រុសស្រី៤នាក់ទៀត អ្នកទាំងពីរកន្លងមកបានសាងអ្វីៗ ដែលល្អ មនុស្សធម៌​នានា រហូតធ្វើអោយថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំផ្សេងៗ  អ្នកតូច អ្នកធំជាច្រើន បានកោតសរសើរមិនដាច់ពីមាត់ថា ជាសកម្មជនមនុស្សធម៌ ដែលទទួលបានការគោរពស្រលាញ់រាប់អាន ស្ទើរគ្រប់ទីកន្លែង ហើយក្រុមគ្រួសារ ក៏បានឈានមកដល់ចំណុច ដែលគួរឲ្យមោទនផងដែរ ជាពិសេសលោក និងអ្នកនាង អារីយ៉ា ទើ​បតែទទួលបានចំណងដៃមង្គលការ កូនស្រីច្បងកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ថ្មីៗនេះផងដែរ។

តែថ្មីៗនេះបែរជាលោក ជួន ប៊ុនរឿន អគ្គនាយកភ្ញាក់ងារសារព័ត៌មានសង្គម TNB និង ជា សមាជិកក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ បាន Live ផ្សាយផ្ទាល់បង្ហោះព័ត៌មានជាសាធារណៈ  ប្រកាសមិនទទួលស្គាល់ប្រពន្ធទៀតទេ ហើយលោក នឹងប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំលែងលះប្រពន្ធជាទីស្រលាញ់។ ការ Live ផ្សាយផ្ទាល់បង្ហោះព័ត៌មានតាមបណ្តាញ សង្គមនេះ ធ្វើ​ឡើងកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ២០១៩ បន្ទាប់ពីបែកធ្លាយរឿងរថយន្ត តាកូម៉ាមួយគ្រឿង ដែលប្រកាស និងប្តឹងសមត្ថកិច្ចថា បាត់តាមពិតប្រពន្ធឈ្មោះ រ័ត្ន អារីយ៉ា ដែលមានឈ្មោះជាកម្មសិទ្ធិ បានលួចយកទៅលក់ទៅវិញ ដោយមិនដឹងមូលហេតុ ក្នុងគោលបំណងអ្វីនោះទេ។

គួរបញ្ជាក់ថា រថយន្តម៉ាក TOYOTA TACOMA មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AN-០០៩០ ដែលជាអំណោយរបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ត្រូវបានចោរលួចបាត់ និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់ពីបាត់ រថយន្តជាទីស្រលាញ់ លោក ជួន ប៊ុនរឿន ហៅប៊ុន រឿន ប្រុសស្អាតជ្រោយចង្វារ ក៏បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថ និងនគរបាលខណ្ឌ ដើម្បីឲ្យជួយស្រាវជ្រាវ ព្រមទាំង ប្រកាសរក និងផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម និងបណ្ដាញផ្សព្វផ្សាយទាំងអស់ និងខាងសារព័ត៌មានគ្រប់ស្ទើរគ្រប់ស្ថាប័ន។

អ្វីដែលមិននឹងស្មានដល់បន្ទាប់ពីមានការផ្សាយ ហើ​យថែមទាំងបង្ហោះព័ត៌មានមានការចែករំលែកបន្តគ្នា ពេញបណ្ដាញសង្គម  និងថែមទាំងមានសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ ប្រចាំការនៅតាមគោលដៅ ដុតដៃដុតជើងឃ្លាំមើលទៀតនោះ ស្រាប់តែមានព័ត៌មានថា រថយន្ត នោះមិនមែនត្រូវចោរលួចទេ ឈ្មោះ រ័ត្ន អារីយ៉ា ដែលជាភរិយាជាអ្នកលួចយកទៅលក់ព្រោះ រថយន្តនោះ បានធ្វើប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ដាក់ឈ្មោះប្រពន្ធ។

តាមការ Live  ព័ត៌មានរបស់លោក ជួន ប៊ុនរឿន បានឲ្យដឹងថា រយៈពេល២ថ្ងៃមកហើយ ដែល លោកមិនបានដេកនោះទេ បន្ទាប់ពីរថយន្តដែលជាអំណោយរបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ឲ្យសម្រាប់ជិះបម្រើការមនុស្សធម៌នោះ ត្រូវបានចោរលួច។

លោក ប៊ុន រឿន ក៏បានឲ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ២០១៩នេះ រថយន្ត នោះ ត្រូវបានប្រពន្ធរបស់ខ្លួនជិះយកទៅកក់សក់ ហើយទៅបាត់ហើយនៅវេលាម៉ោង ប្រមាណ៥ល្ងាច គាត់ក៏បានទូរស័ព្ទទៅថា ចូលផ្សារទិញម្ហូប ហើយក្រោយមកម៉ោងប្រមាណ ៦ ថា យករថយន្តមកទុកសាលាខណ្ឌ ហើយបាត់រហូត ណាមួយទាក់ទងក៏មិនចូលទៀត ដោយស្មានថា ទៅលេងផ្ទះបងប្អូន។ លុះពេលទៅរករថយន្តជិះ ក៏បានផ្អើលបាត់រថយន្ត ហើយក៏បានទៅប្តឹងកងរាជអាវុធហត្ថខណ្ឌ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ព្រមទាំង ផ្សព្វផ្សាយ តាមបណ្តាញសារព័ត៌មាន ហើយលោកមានសង្ឃឹមថា ចោរទោះមានស្លាបក៏រត់មិនរួចនោះទេ។

លុះម៉ោងប្រមាណ៧ទៅ៨យប់ថ្ងៃទី១៨ ខែឧសភា មានគេតេមកថា រថយន្តនោះ ត្រូវបាន ឈ្មោះ រ័ត្ន អារីយ៉ា ដែលជាម្ចាស់ដើមយកមកលក់អោយឃ្លាំងទិញលក់រថយន្តមួយកន្លែង ធ្វើឲ្យលោកស្ទើរធ្លាក់ថ្នើម។ លោកបញ្ជាក់ថា រថយន្តនោះ ត្រូវបានលោក ឃ្លាំង ហួត ទិញឲ្យ ដើម្បីបម្រើក្នុងមូលដ្ឋាន និងការងារមនុស្សធម៌។ នៅក្នុងការកាត់ឈ្មោះ ក៏បានដាក់ព្រោះ ប្រពន្ធខ្ញុំទាំងអស់ ព្រោះរបស់របរ ដែលគាត់ទិញដាក់ឈ្មោះប្រពន្ធទាំងអស់។ មុនដំបូងមិនជឿនោះទេ តែក្រោយមក ក៏បានទទួលឯកសារជាបន្តបន្ទាប់ ទើបច្បាស់ថា ប្រពន្ធជាអ្នកលក់រថយន្ត ដោយមានឯកសារទិញលក់ត្រឹមត្រូវ ដោយរថយន្តទិញក្នុងតម្លៃ ១៨,៥០០ ដុល្លារ លក់ បាន១៦,៨០០ដុល្លារ។

លោក ជួន ប៊ុនរឿន ក៏បានឲ្យដឹងទៀតថា ពេលនោះ ខ្ញុំសោកស្តាយ ដែលបាត់ឡានជាទី ស្រឡាញ់ ដែលមេទិញឲ្យសម្រាប់បម្រើការងារមនុស្សធម៌ ហើយសោកស្តាយ ដែលមិនបាន បំពេញកាតព្វកិច្ច ដែលខ្វះខាត ។ លោក ជួន ប៊ុនរឿន ក៏បាន ប្រកាសមិនទទួលស្គាល់ប្រពន្ធ ឈ្មោះ រ័ត្ន អារីយ៉ា ទៀត ហើយសុំប្តឹងទៅតុលាការ ដើម្បីលែងលះ ។ លោក ប៊ុនរឿន ពិតជាមិនអស់ចិត្តឡើ​យ ព្រោះមិនដែលឈ្លោះ​គ្នាសោះ ហើយក៏សូមជួនពរប្រពន្ធ​ឲ្យមានសេចក្ដីសុខ ។

លោកបញ្ជាក់ ថា ពេលនោះ លោកបន្សល់ទុកនូវសោនាកម្ម និងការឈឺចាប់ និងទ្រព្យសម្បត្តិ មហាសាលរបស់ខ្ញុំ គឺកូន៤នាក់ ម្តាយក្មេក ចាស់ជរា និងបំណុលធនាគារ ព្រមទាំងលុយ នៅ ក្នុងហោប៉ៅ ១,៧០០ លុយខ្មែរ ។ ចំណែកប្រពន្ធ ប្រមូលលុយយកទៅអស់ រួមមាន លុយ លក់រថយន្ត , មាសប្រមាណ ៧ ទៅ ៨ តម្លឹង ប្លាក់ទីន ប្រមាណ ៣ ទៅ ៤ តម្លឹង សរុប ប្រមាណ៣ទៅ៤ម៉ឺនដុល្លារ។

យ៉ាងណាមិញ ទាំងអស់នេះគ្រាន់តែជាការអះអាង និងរៀបរាប់របស់លោក ប៊ុនរឿន  តែម្ខាងប៉ុណ្ណោះ សុទ្ធមិនខុសទេ ដែលពាក្យចាស់ពោលថា (ចង្កៀងផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកនោះ ហើយ)។

ជាមួយគ្នានេះ ផងដែរ ការបែកបាក់របស់ពួកគាត់ទាំងពីរ អាចកើតឡើងពិតប្រាកដមែន ឬយ៉ាងណា? បើ​គ្រប់យ៉ាងមិនទាន់ទទួលបានការបកស្រាយ  ឬដើ​មហេតុ ដោយសារអ្វី និងមិនទាន់ដឹងពីសាមីខ្លួនអ្នកនាង រ័ត្ន អារី​យ៉ា មួយម៉ាត់សោះឡើ​យ  ទោះជាយ៉ាងណា នៅពេលដែលលោក ប៊ុន រឿន Live ផ្សាយផ្ទាល់  ធ្វើ​ឲ្យអ្នកដែលស្គាល់ លោក ប៊ុន រឿន និងអ្នកនាងអារីយ៉ាជាច្រើ​ន បានចូលរួមផ្ដល់មតិ សម្ដែងការសោកស្ដាយ អ្នកខ្លះមិនជឿ  អ្នកខ្លះលើកទឹកចិត្ត  អ្នកខ្លះយល់ថា បែបនេះ បែបនោះ និងបានវាយតម្លៃទៅលើ​អ្នកនាង អារីយ៉ា យ៉ាងខ្លាំង ពិតណាស់គាត់ជាបុគ្គល ល្បីទាំងប្ដីទាំងប្រពន្ធ (ទាំងក្នុងបណ្ដាញសង្គម និងជីវិតខាងក្រៅ) តែ ទោះបុគ្គលល្បី ក៏មានជីវិតឯកជនរបស់ពួកគាត់ដែរ តួយ៉ាងការបែកបាក់របស់គាត់ ហើ​យការសម្រេចចិត្ត ធ្វើអ្វីរបស់ពួកគាត់នេះ ជាសិទ្ធិរបស់ពួកគាត់ ព្រោះគ្រប់យ៉ាង យើ​ងទើបតែដឹងតែម្ខាងប៉ុណ្ណោះ។

តើការវិនិច្ឆ័យយ៉ាងដូចនេះ តាមរយៈភ្នែកអ្នកឃើញតែប៉ុណ្ណោះ ឬអ្នកដឹងច្បាស់ អំពីផ្ទៃក្នុងនៃ គ្រួសារមួយនេះ? បើតាមសីលធម៌របស់មនុស្ស ការដៀលប្រមាថ បៀតបៀន នរណាម្នាក់ នេះ មិនមែនជា មនុស្សប្រកបដោយ សីលធម៌ នោះទេ។ តើអ្នកបានដឹកនាំជិវិតអ្នកឲ្យបានល្អ ប្រសើរហើយឬនៅ? តើអ្នកជាមនុស្ស ដែលអ្នកផងជុំវិញស្រលាញ់រាប់អានទាំងអស់ ឬទេ?

ខណៈមជ្ឈដ្ឋានមួយចំនួន បានចូលរួមផ្ដល់មតិផ្សេងវិញថា បើ​អ្នកនាង អារីយ៉ា ប្រមូលលុយ យកទៅអស់ រួមមានលុយលក់រថយន្ត , មាសប្រមាណ៧ទៅ ៨តម្លឹង ប្លាទីនប្រមាណ៣ទៅ៤ តម្លឹង សរុបប្រមាណ៣ទៅ៤ម៉ឺនដុល្លារ  ខណៈគ្រួសារជំពាក់បំណុលធនាគារ ជិត២ម៉ឺនដុល្លារ  តើ​អ្នកនាង អារីយ៉ា  យកលុយទៅទុកបង់ផ្ដាច់បំណុលធនាគារពិតមែនទេ? ព្រោះសកម្មភាពទាំងអស់ ស្ថិតក្នុងមន្ទិលសង្ស័យនៅឡើ​យ ព្រោះអ្នកនាង អារីយ៉ា បាត់ដំណឹងឈឹង មិនដឹងនៅទីណា។

សម្រាប់ពេលនេះ ក៏មានអ្នកព្រួយបារម្មយ៉ាងខ្លាំង ព្រោះអ្នកនាង អារីយ៉ា យកលុយទៅច្រើនយ៉ាងនេះ ហើយមាន​ការផ្សព្វផ្សាយជាសាធារណៈថា  អ្នកនាងយកលុយទៅជាមួយជិត៤ម៉ឺនដុល្លារទៀត  ឬយកដាក់ចូលកុងធនាគារ ? ដូច្នេះហើ​យ សូមគិតពីសុវត្ថិភាពរបស់អ្នកនាងផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post