header ads

Sponsor

ព្រះសីហនុ: សង្ស័យជនជាតិចិនម្នាក់ ត្រូវបាន​សមត្ថកិច្ចក្រុងព្រះសីហនុ ឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពចាក់ទៅលើជនជាតិចិនដូចគ្នា ២នាក់ បណ្ដាលឲ្យ​រងរបួសធ្ងន់។

ហេតុការណ៍ចិនចាក់ចិននេះ កើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅកាស៊ី​ណូមួយកន្លែង ទល់មុខផ្លូវចូលវត្តក្រោម សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក អ៊ុល ភស្ដា អធិការក្រុងព្រះសីហនុ បានឲ្យដឹងថា ករណី​ជម្លោះហិង្សា ដោយជនជាតិចិន បានចាក់ទៅលើជនជាតិចិនដូចគ្នា បណ្តាលឲ្យ​រងរបួសធ្ងន់ មិនទាន់ដឹងផ្ដើមចេញពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ។

បច្ចុប្បន្នជនសង្ស័យ​ ត្រូវសមត្ថ​កិច្ចឃាត់ខ្លួន បញ្ជូនទៅឃុំបណ្ដោះអាសន្ន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែក​ជនរងគ្រោះ២នាក់ ត្រូវបានបញ្ជូន​ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក ) ប៉ុន្តែ​ដោយរបួសធ្ងន់ពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post