header ads

Sponsor

ភ្នំពេញៈ ខណៈកំពុងជួយអ្នករបួសធ្ងន់ លើកឡើ​ងរថយន្តសង្គ្រោះ ស្រាប់តែមានបុរសសង្ហារ និងនារីរូបស្រស់ បើ​ករថយន្តម៉ាក​  PRIUS មកដល់ រួច​ចុចស៊ីផ្លេ ឡើងជាប់ បង្កការភ្ញាក់ផ្អើ​លយ៉ាងខ្លាំង មិនដឹងថា គាត់ប្រញាប់ធ្វើ​ដំណើរទៅណាទេ​ បានជាមិនគោរពភ្លើ​ងស្តុប ហើយថែម​ទាំង​ចុះមកលើកដៃចង្អុលកណ្ដាលដាក់គេទៀត រួចក៏បើ​ករថយន្តលឿនស្លេវទៅបាត់  ចំណែកឯអ្នករបួស ត្រូវបានប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ ជួយលើ​កឡើងរថយន្ត បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។

ជនរងគ្រោះរបួសធ្ងន់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង១០:៥០នាទីយប់ថ្ងៃពុធ  ទី៨ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះសុរាម្រិត កែងផ្លូវ៥១ ស្តុបវត្តលង្កា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើ​ញបុរសម្នាក់ជិះម៉ូតូ ហុងដាឌ្រីម  (Honda Dream) ពណ៌ព្រេងទុំ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខព្រៃវែង 1H-3731 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុរាម្រិត ទិសដៅពីកើ​តមកលិច ក្នុងល្បឿនយឺតៗ លុះមកដល់ចំណុចកើតហេតុ បានឈប់រង់ចាំស្តុប ស្រាប់តែមានយុវជន២នាក់  ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Zoomer-X ពណ៌បៃតងលាយសឌុបគ្នា ធ្វើដំណើរទិសដៅស្របគ្នា មកពីក្រោយ  ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកពីក្រោយម៉ូតូ ដែលកំពុងឈប់ចាំស្តុប  បណ្ដាលឲ្យហោះផ្លោង បោកក្បាលនឹងថ្នល់សន្លប់ស្ដូកស្ដឹង ចំណែកឯអ្នកជិះពីក្រោយពាក់មួកសុវត្ថិភាព បានរងរបួសស្រាល និងភាគីខាងម៉ូតូឈប់រង់ចាំឈប់ ក៏របួសស្រាលដែរ  ទើ​បបង្កការភ្ញាក់ឡើ​ងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើ​រ នាំគ្នារត់មកជួយសង្គ្រោះ ហើយ​ទាក់ទងរថយន្តសង្គ្រោះបន្ទាន់។

បន្តិចក្រោយមក រថយន្តគិលានសង្គ្រោះមួយគ្រឿងរបស់មន្ទីរសម្រាកព្យាបាល ហុង  ហុង  ហាក់ បានមកដល់កន្លែងកើតហេតុ និងរៀបចំជួយសង្គ្រោះជនរងគ្រោះ លើកឡើ​ងរថយន្ត  ស្រាប់តែមានបុរសសង្ហារ និងនារីរូបស្រស់ មាន​ស្លៀកសម្លៀកបំពាក់ស្អាតបាត  សង្ស័យដូចទើបចេញពីចូលរួមកម្មវិធីមង្គលការ  បានបើ​ករថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ  2AB-1282 មកដល់ចំណុចកើតហេតុខាងលើ  តែមិនបានឈប់រង់ចាំស្តុបសិន  ឬរង់ចាំរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះទៅសិនទេ បានព្យាយាមបើក មកទាំងចុចស៊ីផ្លេ ជាប់ឡើ​ងផ្អើ​ល ដល់បងប្អូនប្រជាពលរដ្ឋ ងាកមើលព្រាត  ហើយថែមទាំងលើកដៃចង្អុលកណ្ដាលដាក់គេទៀត។

ប្រភពបន្តថា  ភ្លាមនោះ រថយន្ត PRIUS បាន​ជាន់ហ្គែបើ​កចេញទៅប៊ិះប៉ះរថយន្តមួយគ្រឿងទៀត ដែលធ្វើ​ដំណើ​រតាមផ្លូវ៥១ ពីជើ​ងទៅត្បូង ហើ​យចុចស៊ីផ្លេទៀត រួចបើ​កទ្វារថយន្តចុះមកចង្អុលមុខម្ចាស់រថយន្តនោះ  រួចលើ​កដៃកណ្ដាលដាក់គេទៀត ទាំងដែលខ្លួនឯងមិនដឹងថាប្រញាប់ធ្វល​ដំណើ​រទៅណានោះទេ ខណៈ​មិនគោរពភ្លើ​ងស្តុបហើ​យ  ចុះមកលើកដៃកណ្ដាលដាក់គេទៀត រួចក៏បើករថយន្តលឿនស្លេវទៅបាត់។

ចំណែកឯអ្នករបួស ត្រូវបានប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ ជួយលើក ឡើ​ងរថយន្តគិលានសង្គ្រោះ មន្ទីរសម្រាកព្យាបាល ហុងហាក់  ដោយដាក់ឧកស៊ីហ្សែន ហើ​យដោយមានមិត្តភក្តិទាក់ទងទៅ សួរនាំក្រុមគ្រួសារ ក៏បានឲ្យរថយន្តដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ជោរៃ វិញ។

ក្រោយកើ​តហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានទាក់ទងសមត្ថកិច្ចផ្នែកវាស់វែង ខណ្ឌដូនពេញ ចុះមកវាស់វែង និងយកម៉ូតូ​ទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ។

គួរបញ្ជាក់ថា មហាជន ដែលនៅកន្លែងកើ​តហេតុ បានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះទង្វើ​របស់អ្នកបើ​ករថយន្ត TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ  2AB-1282 មាន​ចរិតឈ្លើ​យ ទាំងដែលខ្លួនខុស បើក​បំពានភ្លើងស្តុប ខណៈដែលមានគេជួបគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post