header ads

Sponsor

ព្រៃវែងៈ នារីវ័យក្មេងម្នាក់ បាន​ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់ផ្ទះសំណាក់ “រំចង់” បន្ទាប់ពីជនសង្ស័យប្រើល្បិច លួងលោមហៅចូលទៅដេក ហើយយកខ្សែរឹកកសម្លាប់ប្លន់យកលុយកាក់ និង​គ្រឿងអាលង្កា ហើយជិះម៉ូតូគេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ “រំចង់” ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ផ្អែកតាមអត្តសញ្ញាណប័ណ្ឌ​បន្សល់ទុក ជនរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានការភ្ញាក់ផ្អើល ដោយ​មានករណីឃាតកម្ម រឹតកសម្លាប់ស្រីស្នេហ៍ នៅក្នុងផ្ទះសំណាក់ “រំចង់”។

ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យកោសល្យវិច័យ ខណៈដែលសាកសព នៅមានខ្សែរុំកនៅឡើយ។

ទោះជាយ៉ាងណាក្តី សមត្ថកិច្ចមិនបានបំភ្លឺជុំវិញ ករណីខាងលើបានឡើយ រង់ចាំធ្វើការស្រាវជ្រាវស្វែងរកជនល្មើស៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post