header ads

Sponsor

តាកែវៈ ក្រោយពេលពង្រីកផ្លូវ ក្នុងក្រុងដូនកែវ ប្រជាពលរដ្ឋ​ទើបដឹងថា មានស្ពាន តែគ្មានផ្លូវទឹក ព្រោះផ្លូវទឹកនោះ ត្រូវបានអ្នកមានអំណាចមួយរូប ព័ទ្ធរបងយកបាត់ទៅហើយ តែមន្ទីរធនធានទឹក មិនបានយកភ្នែកមើលឡើយ ដោយទុកអោយម្ចាស់ដីធ្វើរបងរាប់ឆ្នាំមកហើយ។

ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់លើផ្លូវជាតិលេខ ២ ផ្លូវក្នុងក្រុង ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បាននិយាយដោយដាក់ជាសំណួ​រថា បើធ្វើស្ពាន គ្មានផ្លូវទឹកហូរទៅហើយ ចាំបាច់ធ្វើស្ពានធ្វើអីទៀត ចាក់ដីលុបធ្វើជាផ្លូវតែម្តងទៅ ព្រោះអ្នកមានអំណាចគេព័ទ្ធរបងយកផ្លូវទឹកទៅហើយហ្នឹង?

ជុំវិញបញ្ហានេះ តើមន្ទីរពាក់ព័ន្ធ ជាពិសេសលោក អ៊ូច ភា អភិបាលខេត្តតាកែវ មានបានជ្រាបដែរឬទេ ?៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post