header ads

Sponsor

ភ្នំពេញៈ សាលាសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ មានដូចជា សាលាសង្កាត់ចាក់អង្រែក្រោម , សាលាសង្កាត់ ចាក់អង្រែលើ, សាលាសង្កាត់បឹងទំពុនទី១, សាលាសង្កាត់បឹងទំពុនទី២, សាលាសង្កាត់ស្ទឹងមានជ័យទី១, សាលាសង្កាត់ស្ទឹងមានជ័យទី២, សាលាសង្កាត់ស្ទឹងមានជ័យទី៣, សូមជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់នីមួយៗ ជ្រាបថា ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ បានចាប់ផ្តើមដំណើរការហើយ គឺចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ម៉ោងធ្វើការពេលព្រឹក ចាប់ផ្តើមម៉ោង៧:០០ព្រឹក ដល់ម៉ោង១១:៣០ព្រឹក នឹងពេលល្ងាចពីម៉ោង១៤:០០ល្ងាច ដល់ម៉ោង១៧:៣០ល្ងាច ដោយមិនគិតថ្ងៃសម្រាក ថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យឡើយ។

សូមបងប្អូនប្រជាពលរដ្ឋ ទើបគ្រប់អាយុ ១៨ឆ្នាំ ឬមិនទាន់បានចុះឈ្មោះបោះឆ្នោត និងទើបផ្លាស់ទីលំនៅពី ឃុំសង្កាត់ផ្សេងហើយចង់បោះឆ្នោត នៅក្នុងសង្កាត់ណាមួយ  ក្នុងចំណោម សង្កាត់ទាំង៧ នៃខណ្ឌមានជ័យ  បងប្អូនអាចមកចុះឈ្មោះ, កែតម្រូវឈ្មោះ ឬផ្ទេរឈ្មោះ ដែលមានទីតាំងនៅតាមសាលាសង្កាត់ដែលលោកអ្នកផ្លាស់មក។

ចំពោះលក្ខខណ្ឌ ដើម្បីចុះឈ្មោះបោះឆ្នោតបាន គឺត្រូវបង្ហាញខ្លួន និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ នៅចំពោះមុខ ក្រុមចុះឈ្មោះបោះឆ្នោតនៅការិយាល័យ ចុះឈ្មោះបោះឆ្នោត ណាមួយ ក្នុងឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ។ មានសញ្ជាតិ ខ្មែរ មានអាយុចាប់ពី១៨ឆ្នាំ ឡើង គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩ ។ មានលំនៅឋាន ឬទីសំណាក់ ក្នុងឃុំសង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត ។ មិនទាន់បានចុះឈ្មោះ ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ផ្សេងណាមួយហើយ ឬមិនទាន់បានចុះឈ្មោះនៅកន្លែងណាមួយ ក្នុងឃុំសង្កាត់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post