header ads

Sponsor

ទីបំផុតសំណួរដែល Fan Avengers និង អ្នកគ្រប់គ្នាតែងតែ ចង់ដឹង ចង់លឺ មុនពេល និង ក្រោយពេលដែលពួកគេបានទៅមើលរឿង Avenger Endgame នោះត្រូវបានបង្ហាញហើយ គឺទាក់ទងទៅនឹងតម្លៃទូរស័ព្ទ OPPO F11 Pro Marvel's Avengers Limited Edition ត្រឹមតែ 389$ តែប៉ុណ្ណោះ ដោយវាបានផលិតឡើងដើម្បីតម្រូវចិត្តដល់ក្រុមអ្នកគាំទ្រដែលស្រលាញ់ងប់ងល់ និងតែងតែរង់ចាំមើលរឿង Avengers Endgame នេះ។

តម្លៃទូរស័ព្ទ OPPO F11 Pro Marvel's Avengers Limited Edition នេះ ជាតម្លៃដែលមិនខ្ពស់ពេក ក៏មិនទាបពេកដែរ វាស័ក្កសមជាមួយនឹងអ្វីដែលមនុស្សគ្រប់គ្នាអាចទទួលយកបាន ជាពិសេស Fan Avengers តែម្តង ព្រោះវាមានលក្ខណៈពិសេសជាច្រើនដែលមិនធ្វើឲ្យ ក្រុមអ្នកគាំទ្រខកបំណងនោះទេ ប្រសិនបើយើងក្រលេកមើលត្រឹមតែប្រអប់ខាងក្រៅក៏លង់ដែរលោកអើយ!

ដោយសារតែប្រអប់របស់បវាបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិត ដែលមានរូបតំណាងនៃអាវុធរបស់ Hero ទាំង៦ ផ្គុំជាកាក់តូចៗ អាចបង្វិលបាននៅផ្នែកខាងក្នុងទៀតផង។ ហើយចំពោះ Case វិញគឺថាកប់តែម្តងពណ៌ឡើង High ភ្ជាប់ជាមួយIring ដែលមានរូបអាវុធរបស់បុរសសង្ហា Caption America នៅចំកណ្តាលផ្ទៃ Caseឡើងកប់ស៊េរីតែម្តង!

ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺ ទូរស័ព្ទ OPPO F11 Pro Marvel's Avengers Limited Edition ដែលបានរចនាឡើងជា Style Marvel's Avengers ដែលមានRAM ទំហំ 6GB និង ROMទំហំ128GB ប្រៀបដូចជាមហាកម្លាំងរបស់តួ អង្គ Hulk ដ៏មហិមា , វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ប្រៀបដូចជាកាំភ្លើងដ៏លឿនបំផុតនៃតួរអង្គស្រីស្អាត Window ដូច្នេះដែរ, ហើយវាមានបច្ចេកវិទ្យាសាកថ្មលឿន VOOC ជំនាន់ 3.0 ប្រៀបដូចជាញញួហោះរបស់តួអង្គ Thor ដែលគ្មានគូប្រៀប, វាមានកាមេរ៉ាបង្កប់ខ្លួនដ៏ស្រស់ស្អាតនៅចំណុចកណ្តាល និង មានកាមេរ៉ាភ្លោះទំហំ 48MP ប្រៀបដូចជាស្រោមមុខរបស់វីរបុរស Iron Man, មិនតែប៉ុណ្ណោះវាមានបច្ចេកវិទ្យាថតរូបពេលយប់ Night Short ដ៏អស្ចារ្យ និង មុះមុតប្រៀបដូចជាមុខព្រួញរបស់តួអង្គ Hawkeye ដូច្នោះដែរ (សូមទស្សនាវីដេអូ) ។

ឃើញគុណសម្បត្តិរបស់វា ប៉ុណ្ណឹងហើយ ថាតើ Fan Avengers និង អ្នកដែលកំពុងតែលង់ស្រលាញ់រឿង Avengers មានអារម្មណ៍ដូចម្តេចដែរ ? តោះនៅចាំអីទៀត ទៅទិញទូរស័ព្ទ OPPO F11 Pro Marvel's Avengers Limited Edition អីឡូវនេះ ព្រោះចំនួនមានកំណត់ណា All Fan !!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post