Sponsor

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅម៉ោងប្រហែល១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ  មានករណីបាញ់សម្លាប់គ្រូបង្រៀនកីឡាម្នាក់ នៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលគ្រូបង្រៀនរូបនោះកំពុងហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗដទៃទៀតនៅក្នុងសាលា។

បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះរួច ជនបង្កព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានតាមចាប់ខ្លួន និងយកទៅសួរចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្ត។

ជនសង្ស័យឈ្មោះ រាសី អាយុ៣០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ខណៈជនរងគ្រោះជាគ្រូកីឡាមានឈ្មោះ តូច វាសនា ។

 ចំពោះមូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់មិនទាន់ដឹងនៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor