header ads

Sponsor

ស្មាតហ្វូននៃត្រកូល Y ម៉ូឌែល vivo Y15 ពេលនេះយើងបានធ្វើការបើកឲ្យ Pre-Order ចាប់ពីថ្ងៃនេះតទៅហើយ។ ជាមួយនឹងស្មាតហ្វូននេះដែរ ត្រូវបានបង្ហាញមកជាមួយនឹងកញ្ចប់តម្លៃត្រឹមតែ $189 តែប៉ុណ្ណោះ។​ បើនិយាយទៅកាន់ពណ៍របស់ Y15 នេះវិញគឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសថ្មី 2ពណ៍ផងដែរនោះគឺ ៖ Aqua Blue / Burgundy Red ដែលជាជម្រើសពណ៍ដ៏សាកសមផងដែរសម្រាប់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ន
ដែលនិយមប្រើប្រាស់ទៅលើស្មាតហ្វូន។

ហើយរាល់អតិថិជនដែលធ្វើការ Pre-Order ទៅលើស្មាតហ្វូន vivoY15 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម Power Bank ដ៏ស្រស់ស្អាត មិនតែប៉ុណ្ណោះព្រមទាំងទទួលបាននូវឆ្នោតកោស 1សន្លឹកភ្លាមៗ។ ជាមួយនឹងរង្វាន់ទឹកប្រាក់ចាប់ពី 2,000រៀល រហូតដល់​ 40,000,000រៀលផងដែរ។

      ចូលទៅកាន់លក្ខណៈពិសេសៗមួយចំនួនរបស់ vivo Y15 វិញគឺ៖

*បើនិយាយទៅកាន់ផ្នែកកាមេរ៉ាក្រោយរបស់ Y15 វិញគឺ ត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI ការមេរ៉ាក្រោយដល់ទៅ 3គ្រាប់ (ភ្ជាប់មកនូវមុខងារ AI Super Wide-angle ថតបានជាមួយនឹងផ្ទៃធំទូលាយរហូតដល់ 120°)
*ចំពោះផ្នែកអេក្រង់ Y15 វិញគឺត្រូវបានបង្ហាញមកជាមួយនឹងទំហំ 6.35-inch Halo FullviewTM Display ដែលបង្ហាញមកជាមួយនឹងកម្រឹតរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែកតែម្តង។

*មិនតែប៉ុណ្ណោះវាត្រូវបានបំពាក់មកជាមួយនឹងទំហំរ៉េម 4GB និង អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB ដែលធ្វើឲ្យដំណើរការនៃការលេងរបស់លោកអ្នកបានយ៉ាងរលូន ដូចជាយើងធ្វើការលេងសាកល្បងទៅលើ Mobile Legent និងហ្គេម Asphalt 8 វាដំណើរការបានយ៉ាងល្អគ្មានភាពរអះរអួលឡើយ។​

* កាន់តែពិសេសនោះសម្រាប់ថាមពលថ្មវិញមានទំហំធំរហូតដល់ 5000 mAh ម៉ោង ដែលអាចធ្វើឲ្យការប្រើប្រាស់របស់យើងបានកាន់តែយូរជាងមុន។ មិនចាំចាប់ព្រួយបារម្ភចំពោះការលេងហ្គេម ឬក៏ការមើល YouTube ខ្លាចឆាប់អស់ថាមពលថ្មទៀតឡើយ។ សម្រាប់ Y15 អាចកំដរអ្នកបានពេញមួយថ្ងៃ!!

    ជាមួយនឹងតម្លៃត្រឹមតែ $189 ហើយថែមទាំងមានគុណសម្បត្តិច្រើនទៀតផង។
    នៅចាំអ៊ីទៀត! តោះមកធ្វើការ Pre-Order Y15ទាំងអស់គ្នា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post