ព្រះសីហនុ៖ ឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា  នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តព្រះសីហនុ បានស្ទាក់ឃាត់ខ្លួនជនជាតិចិន២នាក់បានភ្លាមៗ ក្រោយបាញ់សម្លាប់ជនជាតិចិនដូចគ្នា ហើយទម្លាក់ពីរថយន្ត នៅចំណុចនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពីមានការមានករណីផ្ទុះអាវុធមួយនៅមុខសណ្ឋាគាខ្សាច់ស។

ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ដឹងមូលហេតុច្បាស់លាស់ នៃករណីឃាតកម្មនេះនៅឡើយទេ ដោយជនជាតិចិនទាំងនេះ បានជិះរថយន្តម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2K-3970 ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor