Homeព័ត៌មានជាតិ គ្រោះថ្នាក់ចរាចរណ៍បុកតបីគ្រឿង បែកខ្ចាយពេញផ្លូវជាតិលេខ៤ ខណៈមេឃកំពុងតែភ្លៀងខ្លាំង 5/09/2019 03:33:00 PM ខេត្តព្រះសីហនុ៖ បើតាមប្រភពពីហ្វេសបុក Huy BunLeng បានអោយដឹងយ៉ាងដូច្នេះថា៖ «មានគ្រោះថ្នាក់ចរាចរណ៏រថយន្ត០៣គ្រឿង បុកប៉ះគ្នានៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៩-១២០ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វេលាម៉ោងជាង ១រសៀលថ្ងៃ៩ឧសភា២០១៩នេះ ចំពេលមេឃមានភ្លៀង ។ តាមរបាយការណ៏បឋមពីសមត្ថកិច្ចថា គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើង រវាងរថយន្ត កុងតឺន័រនិងរថយន្តដឹកខ្សាច់ថ្ម ចំនួន០៣គ្រឿង បណ្តាលអោយមនុស្សប្រុសចំនួន០៣នាក់រងរបួសធ្ងន់ ។ ភ្លាមៗគេនៅមិនទាន់ដឹងពីឈ្មោះជនរងគ្រោះនិងហេតុការណ៏ជាក់ស្តែងយ៉ាងណានៅឡើយ ស្របពេលដែលសមត្ថកិច្ចមូលដ្ឋានកំពុងអន្តរាគមន៌និងដោះស្រាយ៕(រូបភាពពីសមត្ថកិច្ចនិងរូបបន្ថែមពីប្រជាពលរដ្ឋ)»។ ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត! លោកអ្នកអាចបញ្ចេញមតិនៅទីនេះ! Feature Ads Tags ព័ត៌មានជាតិ