header ads

Sponsor

(ស្វាយរៀង)៖ ករណីរថយន្តមួយគ្រឿងដឹកសត្វជ្រូករស់ចំនួន៣០ក្បាល ពាក់ស្លាក់ 3A 1256 កាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានក្រុមការងាបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសហការជាមួយក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យា បាលខេត្តស្វាយរៀង បានធ្វើការឃាត់នៅត្រង់ចំណុចឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង សង្ស័យដឹកចេញពីប្រទេសវៀតណាមតាមច្រករបៀងមួយនៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។


មន្ត្រីជំនាញពេទ្យសត្វបានឲ្យដឹងថា៖ ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងាបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសហការជាមួយក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានចុះឃាត់ និងចាប់រថយន្តមួយគ្រឿងដឹកសត្វជ្រូកចំនួន៣០ក្បាល នៅចំណុចភូមិឃុំខាងលើ ។


ទាក់ទងរឿងនេះដែរលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀងនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រាប់តាមទូរស័ព្ទឲ្យដឹងថា៖ ដោយក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសហការជាមួយក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ឃាត់រថយន្តខាងលើដែលមានជ្រូករស់៣០ក្បាល ។


លោកក៏បានបន្តទៀតថា៖ ក្រោយពីជំនាញឃាត់រថយន្តខាងលើសួរនាំរកឯកសារដោយអ្នកបើកបររថយន្តដឹកជ្រូកខាងលើបានប្រាប់ថា គេមានច្បាប់នាំជ្រូកពីប្រទេសថៃ ប៉ុន្តែដោយឯកសារទាំងនោះមិនគ្រប់គ្រាន់នោះទេ គ្មានប្រភពពីពេទ្យសត្វមូលដ្ឋាន និងសង្ស័យបានដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀងនៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទើបក្រុមការងារបានដឹកនាំបទល្មើស និងវត្ថុតាងទាំងនេះទៅរក្សារទុកនៅមន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ ៕ ដោយ៖ ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post