បន្ទាយមានជ័យៈ ស្ត្រីម្នាក់ បានដាច់ជើងខាងស្តាំ ដោយសារជាន់ចំគ្រាប់មីន ខណៈគាត់កំពុងដើររកជីកទំពាំងក្បែរវត្តតាម៉ាំង ស្ថិតក្នុងភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
ស្ត្រីរងគ្រោះឈ្មោះ ស្ដុក ស្រីពៅ អាយុ៣៣ឆ្នាំ បានរបួសដាច់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ក្នុងស្រុកមង្គលបូរី៕