ភ្នំពេញៈ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ បានជួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចង់ដឹងពីការងារមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកស្រី ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្កើតអោយមានច្រកចេញ ចូលតែមួយនៅតាមខណ្ឌ និងរាជធានី ដើម្បីម​ម្រើ​សេវាជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកស្រី បានដាក់ចេញជាសំណួរមួយចំនួនមកអាជ្ញាធររាជធានី ក្នុងនោះលោកស្រី បានចោទសួរលើបញ្ហានៃការអនុវត្តតួនាទីភារកិច្ច រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រសួងមហាផ្ទៃដាក់ឱ្យអនុវត្ត ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រីមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៩ ខែឧសភា។

លោក ឃួង ស្រេង បានថ្លែងការអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និយាយដោយឡែក រាជធានីភ្នំពេញមានភាពជាដៃគូដែលមានសារៈសំខាន់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ លោក ជឿជាក់ថា នឹងនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរក្នុងការរួមចំណែកកែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពរដ្ឋ ស្របតាមគោលការណ៍ សហស្សវត្សរ៍ និងកម្មវិធី នយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋារបស់ពិបាករបស់យើងខ្ញុំ។

ក្រៅពីនេះលោក ឃួង ស្រេង បានលើកឡើងពីការអភិវឌ្ឍរីកចម្រើ​នយ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់ រាជធានីភ្នំពេញ និងការកើនឡើងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនៅបានបង្កើតឲ្យមានច្រកចេញចូលតែមួយនៅតាមខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងនូវបានបង្កើតឲ្យមានច្រកចេញចូលតែមួយនៅថ្នាក់រាជធានីថែមទៀត។

លោកស្រី រ៉ូណា ស្មីត ក្នុងឱកាសនោះដែរ ក៏បានថ្លែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្កើតឲ្យមានច្រកចេញចូលតែមួយនៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ និងបង្កើតឲ្យមានច្រកចេញចូលតែមួយនៅថ្នាក់រាជធានីភ្នំពេញថែមទៀត។ នេះ គឺជាការអនុវត្តការនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញ។ បន្ថែមពីលើនេះទៀតលោកស្រីក៏បានស្នើឲ្យមានការបញ្ចេញមតិឲ្យមានតុល្យភាពគ្នា។

ជុំវិញការលើកឡើងនេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិឲ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិគ្រប់បែបយ៉ាង ដោយយើងបានបង្កើតឲ្យមានទីលានប្រជាធិបតេយ្យមួយ ដើម្បីឲ្យពួកគាត់ធ្វើការតវ៉ា បានបញ្ចេញមតិ ។

លោកបន្តទៀតថា តាមការណែនាំរបស់ក្រសួងមហាផ្ទៃ គឺបានណែនាំឲ្យរាជធានី ខេត្តទូទាំងប្រទេសទាំងអស់បង្កើតឲ្យមានទីលានប្រជាធិបតេយ្យមួយនៅតាមបណ្ដារាជធានី ខេត្តរបស់ខ្លួនដើម្បីអោយប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានធ្វើការតវ៉ា និងបានបញ្ចេញមតិ ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor