header ads

Sponsor

កណ្តាលៈ ដើ​ម្បីរក្សាបាននៅ​ភូមិឃុំមានសុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានខិតខំប្រឹងទាំងលំបាកលំបិន ទម្រាំ​ចាប់បានជនសង្ស័យ វាមិនមែនជាការងាយស្រួលនោះទេ តែក្រោយពីការចាប់ជនសង្ស័យបានហើយ បញ្ជូនសង្ស័​យមកតុលាការ បែរជា​តុលាការបានសម្រេចឲ្យនៅក្រៅឃុំ។

លួចលើកទី១ ស្ថិតនៅចំណុចសួនច្បារតាខ្មៅ  ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែមេសា  ឆ្នាំ២០១៩ យកម៉ូតូ១គ្រឿង ម៉ាកHONDA C125 ពណ៌​ខ្មៅ ស៊េរី២០១៩ ស្លាកលេខភ្នំពេញ ១AH-១៨៤៥ (របស់ជនរងគ្រោះ)។

លួចលើកទី២ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ម៉ូតូ១គ្រឿងម៉ាក Suzuki Gixcer ពណ៌​ខ្មៅ ។ លុះមកដល់វេលាម៉ោង១២:៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងកសាងសំណុំរឿងតាមនីតិវិធីតែម្តង។

ជនសង្ស័យ​ឈ្មោះ អុល បុប្ផា ហៅលឿង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

បើយោងតាមជនរងគ្រោះ បានប្រាប់ពីរបៀបលួចថា មាននារីម្នាក់ទៀត ដែលជាដៃគូជនសង្ស័សអូសក្រឡា វាធ្វើជារបៀបស្គាល់ ហើយណែនាំឲ្យស្គាល់ជនសង្ស័យ​ថា (ជាមនុស្សល្អណាស់ អ្នកមានលុយ មកប៉ាវហូបប្រហិតចង្កាក់) ដោយឲ្យជនរងគ្រោះជាអ្នកកម្មង់មុខម្ហូបមុនទៅ ចំណែកឯនារីជាដៃគូ ក៏បានដើរចូលបន្ទប់ទឹក រួចដើរគេចខ្លួនបាត់ស្រមោល រីឯជនសង្ស័យបានខ្ចីម៉ូតូមួយភ្លេត ថាទៅយកមិត្តភក្តិម្នាក់ទៀត ហើយក៏ជិះទៅបាត់រហូតមក។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ​ដដែលនឹងក្រោយពីសមត្ថកិច្ចថ្នាក់លើបានដោះលែង ទើបតែបាន២ថ្ងៃ ជនសង្ស័យ​បានមកធ្វើសកម្មភាពឆបោកយកម៉ូតូ ViLano ពណ៌ទឹកសមុទ្រ ស៊េរី ២០១៦ គ្មានស្លាកលេខ របស់ជនរងគ្រោះឈ្មោះ តុង សុគន្ធា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរធ្វើការ​ក្នុង​ក្រុមហ៊ុន  មានទីលំនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ច បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនជាមួយជនសង្ស័យ ទៅហូបកាហ្វេនៅសួនច្បារមាត់ទន្លេតាខ្មៅ។ បន្ទាប់មកជនសង្ស័យ ក៏បានសុំខ្ចីម៉ូតូពីជនរងគ្រោះ ដោយប្រាប់ថា ជិះទៅរកទិញអីហូបមួយភ្លែត រួចក៏ជិះយកទៅលក់ឲ្យជនមិនស្គាល់អត្តសញ្ញាណ នៅម្តុំផ្សារថ្មី បានលុយ៩០០ដុល្លារ ហើយយកលុយស៊ីចាយ និងលេងល្បែងចាញ់អស់ទៅ ។ លុះមកដល់ថ្ងៃ ក៏ត្រូវម្ចាស់ម៉ូតូឃើញជនសង្ស័យ​បានចាប់ឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នសមត្ថកិច្ចបាន បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅបន្តចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post