header ads

Sponsor

ភ្នំពេញៈ ពិការដៃទាំងសងខាង តាំងពីកំណើតកញ្ញា សាត ស្រីប៉ុច បានសរសេរសំណេរមួយ ដោយប្រើជើង ថ្លែងអំណរគុណដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តល់ថវិកា ក៏ដូចជា សម្ភារៈសិក្សាមួយចំនួនផងដែរ។

កញ្ញា សាត ស្រីប៉ុច បញ្ជាក់ថា "នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបឥតឧបមា ដោយបានលោកអ៊ុំ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងអ៊ុំស្រី បានពាំនាំយកថវិកាមកឲ្យរូបនាងខ្ញុំ និងសម្ភារៈសិក្សាមួយចំនួនផងដែរ"

កញ្ញាពិការដៃទាំងសងខាងរូបនេះ បន្តថា "នាងខ្ញុំសូមឲ្យវត្ថុស័ក្តសិទ្ធិគ្រប់ទិសតាមថែរក្សាឲ្យលោកទាំងពីរ ជួបតែសេចក្តីសុខ សុខភាពរឹងមាំ ជោគជ័យគ្រប់កិច្ចការងារ"

សូមបញ្ជាក់ថា កញ្ញា សាត ស្រីប៉ុច ពិការដៃទាំងសងខាងពីកំណើត។ ប៉ុន្តែភាពពិការនេះ មិនបានបង្អាក់ដំណើរជីវិតរបស់កញ្ញាឡើយ ដោយបានតស៊ូរៀនដល់ថ្នាក់ទី១២ហើយ ដោយបច្ចុប្បន្នកញ្ញាកំពុងរៀនវិទ្យាល័យឥន្ទ្រទេវី។

ក្រៅពីប្រឹងរៀនសូត្រ កញ្ញា សាត ស្រីប៉ុច បានផ្សាយលក់ផលិតផលតាម Facebook រកប្រាក់ចំណូលទ្រទ្រង់ជីវិតថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post