header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវបានថ្នាក់លើសម្រេចបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពិន័យកងកម្លាំងពាក់ព័ន្ធការបាញ់កាំភ្លើង៥គ្រាប់ គំរាមកំហែងអ្នកដទៃ។

ករណីបាញ់នោះ បណ្តាលឲ្យបែកកញ្ចក់រថយន្តរ៉ង់រ៉ូវែមួយគ្រឿង កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានបន្តថា ការសម្រេចបែបនេះ បន្ទាប់ពីជនរងគ្រោះយល់ព្រមសម្របសម្រួលជាមួយជនដៃដល់ ដោយទទួលសំណងជាលុយ ចំនួន៥ពាន់ដុល្លារអាមេរិក។

ជនដៃដល់ដែលបាញ់៥គ្រាប់ បណ្ដាលឲ្យបែកកញ្ចក់ឡាន ក្នុងបទល្មើសជាក់ស្ដែងប៉ុនប៉ងឃាតកម្ម គឺលោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។ ចំណែកភាគីម្ខាងទៀត ឈ្មោះ ភូ រិស្សស្តូរ៉ា ជាប្រធានក្រុមហ៊ុនសន្តិសុខ CPS។

នៅយប់កើតហេតុ គឺជនបង្កមានលក្ខណៈស្រវឹងស្រាជោកជាំ បើករថយន្តតាមរករឿងគេ ទើបឈានដល់ការបាញ់បំបែកកញ្ចក់ឡានតែម្ដង។

ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ ចំណែកភាគីដែលបែកកញ្ចក់រថយន្ត បានដាក់ពាក្យបណ្ដឹង និងទាមទារសំណង ចំនួន៣៥០០០ដុល្លារ លុះមានការចរចាគ្នាក្រៅប្រព័ន្ធ ភាគីទាំង២ក៏ត្រូវរ៉ូវគ្នាត្រឹម៥០០០ដុល្លារ ហើយថ្នាក់លើកសមន្រេចបញ្ជូនជនដៃដល់ទៅអង្គភាពតម្រួតបទបញ្ជា ដើម្បីអនុវត្តវិន័យកងកម្លាំង ដោយមិនបញ្ជូនមកតុលាការទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post