header ads

Sponsor

កំពង់ឆ្នាំងៈ ស្ត្រីម្នាក់ បានខ្យល់គរស្លាប់នៅពេលចេញទៅឃ្វាលគោ និងក្របីនៅព្រៃ ហើយត្រូវបានអ្នកទៅជាមួយរកឃើញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចថ្នល់ទទឹង ភូមិក្រាំងកកោះ ឃុំពេជ្យចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន ឲ្យដឹងតាមទូរស័ព្ទថា ស្ត្រីរងគ្រោះមានឈ្មោះ វន តេង អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។

សមត្ថកិច្ចបន្តឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានចេញទៅឃ្វាលគោក្របីដូចអ្នកភូមិ តែពេលទៅដល់កន្លែងឃ្វាលគោបានបែកគ្នារៀងៗខ្លួន។ លុះដល់ពេលត្រឡប់មកវិញ មិនឃើញជនរងគ្រោះ ទើបនាំគ្នារកឃើញសពជនរងគ្រោះ។

បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះ ត្រូវបានបងប្អូនញាតិមិត្តអ្នកស្រុកភូមិដឹកយកមកផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post