header ads

Sponsor

ភ្នំពេញ៖ ប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍ បានប្រាប់ឱ្យដឹងថានៅវេលាម៉ោង៤៖១០នាទីទាបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានជាតិចិនប្រុស-ស្រី៤នាក់ បើករថយន្ត MAZDA ស៊េរីទំនើបមួយគ្រឿង ប្រដេញគ្នាជាមួយរថយន្ត CAMRY យ៉ាងលឿនរួចបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងឃាំង និងដើមឈើមួយដើម ហើយជ្រុលធ្លាក់ចូលដៃទន្លេ បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ និងបែកកង់ខាងស្ដាំទៅមុខលែងរួច តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះ បានកើតឡើង ស្ថិតនៅចំណុចស្ពានឥន្ទធនូ (កោះពេជ្រ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយភាគីរថយន្តម្ខាងទៀតមិនបានឈប់ បានបើកចេញពីកន្លែងកើតហេតុចេញទៅបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុភាគីខាងរថយន្តបង្ក បានធ្វើការចរាចរជាមួយនឹងម្ចាស់ទីតាំង ដើម្បីធ្វើការសងសំណងទៅលើការខូចខាត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post