ក្រោយផ្ទុះរឿង ឧត្តមសេនីយ៍ផ្កាយ១ ដួង ណាគ្រី មន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រវឹងស្រា ហើយបើករថយន្តដេញតាមរករឿង រហូតបាញ់ទៅលើរថយន្តជនរងគ្រោះ ២នាក់ប្តី-ប្រពន្ធចំនួន ៥គ្រាប់ យ៉ាងអាណធិបតេយ្យកាលពីយប់មិញនេះ នៅព្រឹកថ្ងៃទី ០២ ឧសភា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យចាត់ការតាមវិន័យកងកម្លាំងយ៉ាងម៉ឺងម៉ាត់ ហើយនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានឲ្យធ្វើការសម្របសម្រួល ជាមួយភាគីជនរងគ្រោះផងដែរ ចំពោះករណីនេះ។

យ៉ាងណាមិញចំពោះឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានលើកឡើងថា ការបាញ់បោះយ៉ាងអាណាធិបតេយ្យ ត្រឹមទទួលវិន័យកងកម្លាំង និងសម្របសម្រួលវាមិនយុត្តិធម៌ទេ ដោយលោកទាមទារឲ្យមានការទទួលទោសព្រហ្មទណ្ឌ ។

ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា ៖

«ក្នុងនាមជាមន្ត្រីដែលមានតួនាទីបំរេីពលរដ្ឋ បែរជាយកអំណាចទៅធ្វេីបាបពលរដ្ឋរហូត ដល់ថ្នាក់យកអាវុធទៅបាញ់រះលេីពលរដ្ឋ ធ្វេីដូចសង្គមគ្មានច្បាប់ទៅហេីយ សំណូមពរអាជ្ញាធរចាត់វិធានការម៉ឺងម៉ាត់ចំពោះជន នេះ ដេីម្បីការពារមុខមាត់តម្លៃកិត្តិយសនគបាលជាតិ ជាពិសេស ទប់ស្កាត់អោយបានចំពោះវប្បធម៌អន្តរាគមន៍ ឆ្វេចឆ្វាច ។ »

ហើយលោកបានងឿងឆ្ងល់ដោយលើកជាសំណួរបន្ថែមទៀតថា ៖ ស្អីគេ ? ដកកាំភ្លេីងបាញ់គេ យ៉ាងអាណាធិបតេយ្យត្រឹមតែអនុវត្តន៍វិន័យកងកម្លាំង ហេីយព្យាយាមជួយសម្របសម្រួល ?ចុះទោសព្រហ្មទណ្ឌមានទទួលខុសត្រូវទេ ?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post