header ads

Sponsor

ភ្នំពេញៈ ក្រោយពីក្រុមប្រឆាំង តែងតែលើកឡើងថា ការចោទប្រកាន់ទៅលើលោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករ សំណង់កម្ពុជា គឺជាការធ្វើទុកបុកម្នេញ ខាងផ្នែកនយោបាយ នោះអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ចេញប្រតិកម្មតបថា ការមានមតិទាំងឡាយ ពាក់ព័ន្ធនឹងតុលាការ គឺជាការជ្រៀតជ្រែកកិច្ចការតុលាការ ។

សូមរំលឹកថា លោក រ៉ាត់ រ័ត្នមុនីប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជាត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង” បន្ទាប់ពីលោកបានផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឲ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។

ក្នុងករណីនេះដែរ លោក សុខ ឥសាន បានបញ្ចេញប្រតិកម្មតាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ថា “ការមានមតិទាំងឡាយពាក់ព័ន្ធឹងតុលាការគឺជាការជ្រៀតជ្រែកកិច្ចការតុលាការ ប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ”។

សូមរំលឹកថា គិតរហូតមកដល់ពេលនេះ លោក រ៉ាត់ រ័ត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃស អស់រយៈពេលជាង ៥ខែរួចមកហើយ ។ ខណៈតុលាការកំណត់ថ្ងៃជំនុំជម្រះ សំណុំរឿងលោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករ សំណង់កម្ពុជា នៅចុងខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post