header ads

Sponsor

ព្រៃវែងៈ មានករណីគ្រោះអគ្គីភយ័មួយកន្លែងនៅវេលាម៉ោង៣ និង៤០នាទី ទៀបភ្លឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ចំណុច ផ្ទះ ឈ្មោះ ឌឿ ឌឿន ភេទប្រុស អាយុ៧៣ឆ្នាំ ជាតិខ្មែរមុខរបកសិករនៅ ភូមិ កន្ត្រោញ ឃុំ ជ្រៃ ឃ្មុំ ស្រុក ស៊ីធរកណ្ដាលខេត្តព្រៃវែងមានករណីភ្លើង ឆេះផ្ទះ អស់ ២ខ្នង ឆេះ ខូចខាតអស់ទាំ្រង។

ផ្ទះទី១ ឈ្មោះ ឌឿ ឌឿន អាយុ៧៣ឆ្នាំ ប្រពន្ធ ឈ្មោះ ឆយ ណៃអន អាយុ ៦៦ឆ្នាំ ផ្ទះទំហំ ៨គុណ៩ ម៉ែតធ្វើ អំពី បេតុង និងឈើ ប្រក់ក្បឿង។ ផ្ទះទី២ កូនបង្កើតរបស់គាត់ ម្ចាស់ផ្ទះ ឈ្មោះ ផៃ ធា ភេទប្រុស អាយុ៣៧ឆ្នាំ ប្រពន្ធ ឈ្មោះ នី ចាន់ធូ អាយុ២៣ឆ្នាំ ចំណាកស្រុក ប្ដីទៅថៃ ប្រពន្ធ រោងចក្រ ភ្នំពេញ ផ្ទះទំហំ ៨ គុណ ៩ ម៉ែត ផ្ទះទាំង២ខាងលើ ខូចខាតអស់ទាំស្រុង។

មូលហេតុ ឈ្មោះ ឌឿ ឌឿន ជាម្ចាស់ផ្ទះទី ១ ចាក់សាំង ចេញពី កាន ដាក់កាដុងតូច មកបូមទឹកដា់ក់ស្រូវ ហើយ ដុតភ្លើងទៀន បំភ្លឺ បណ្ដាលអោយ ឆាបឆេះ តែម្ដង។

ករណីនេះ បណ្ដាលអោយរងរបួស រលាកភ្លើងធ្ងន់ម្នាក់ ឈ្មោះ ឌឿ ឌឿន អាយុ៧៣ឆ្នាំ។ ចំពោះ ការខូចខាតមិនទាន់កំណត់បានទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post