header ads

Sponsor

ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានចេញដីកាសម្រេចឃុំខ្លួនម្តាយ និងកូនបង្កើត ដែលបានរួមគ្នាសម្លាប់ប្ដី ដោយសារជម្លោះពាក្យសម្ដីរឿងលុយ១ម៉ឺនរៀលប៉ុណ្ណោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឃាតកម្ម។

មន្ត្រីតុលាការ បញ្ជាក់ថា ម្តាយនិងកូនទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទចោទបនរកាន់នេះ ជនត្រូវចោទអាចប្រឈមមុខការជាប់ពន្ធនាគារ ពី១០ឆ្នាំ ទៅ១៥ឆ្នាំ បើតុលាការរកឃើញថា ពួកគេប្រព្រឹត្តអំពើឃាតកម្មនេះ។ ហេតុការណ៍ឃាតកម្មនេះ កើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់ រួមមាន៖ ឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ដាយ និងកូនស្រីឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ។ ចំណែកជនរងគ្រោះមានឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន។

មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ បានរៀបការជាមួយគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះទៅចុះសំបុតអាពាហ៍ពិពាហ៍ហ្នឹងគ្នា ហើយជនរងគ្រោះ បាននិយាយថា ចាំការបាន២ឆ្នាំ ចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ប៉ុន្តែ ភាគីខាងប្ដីមិនព្រមដោយយកលេសថាចាំ២ឆ្នាំក្រោយដិន។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន ឈ្មោះ គង់ ធីតា ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួន ដើម្បីជួយមើលជនរងគ្រោះ មានអាការៈមិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជននសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះ១ម៉ឺនរៀល ហើយជនរងគ្រោះមិនព្រមឲ្យ ក៏មានជម្លោះជាមួយគ្នាតែម្តង។

បន្ទាប់មកជនរងគ្រោះ បានយកដៃទៅច្របាច់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយជួយហើយជនសង្ស័យឈ្មោះ គធីតា បានកាន់កាំបិតតាំងបុ័ងតោមកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់ ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានយកខ្សែភ្លើងស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួច ចាក់ជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង។

រហូតដល់វេលាម៉ោង២១៖០០នាទីយប់ ជនសង្ស័យទាំង២នាក់ បានចូលខ្លួនមកសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់តែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post