(ស្វាយរៀង): នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ខេត្តស្វាយរៀង ធ្វើពិធីបុណ្យពិសាខបូជា ដែលក្បួនដង្ហែចាប់ផ្ដើមពីស្តុបរង្វង់មូលវិមានឯករាជ្យឆ្ពោះទៅសួនច្បារដើមពោធិព្រឹក្ស (ហៅសួនតាឌី) ក្រុងស្វាយរៀង ដែលការផ្ដួចផ្ដើមពីរដ្ឋបាលខេត្ត ចាត់អោយមន្ទីរធម្មការនិងសាសនាខេត្ត សហការជាមួយរដ្ឋបាលក្រុងស្វាយរៀង និងសាលាអនុគណក្រុង-ខេត្តស្វាយរៀង បានរៀបចំកម្មវិធីបុណ្យវិសាខបូជានេះឡើង ។
ពិសាខបូជា គឺជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិក មិនមែនជាបុណ្យក្នុងបញ្ញត្តិ ពោលគឺជាបុណ្យដែលពុទ្ធបរិស័ទតាក់តែងឡើងដោយសារទឹកចិត្តជ្រះថ្លារបស់ពួកគេផ្ទាល់ ហើយ ពុំមានជាការបញ្ញត្តិ ឬកំណត់ដោយព្រះពុទ្ធឱ្យធ្វើពិធីបុណ្យ ពិសាខបូជានេះឡើយ ។
បុណ្យពិសាខបូជា បានសេចក្តីថាជាពិធីបុណ្យដែលគេធ្វើឡើងសម្រាប់គោរពបូជា ឬសម្រាប់រំលឹកដល់ព្រឹត្តិការណ៍ ដ៏សំខាន់ៗដែលកើតមានឡើងនៅក្នងខែពិសាខក្នុងនោះរួមមាន ៖
១. កាលដែលព្រះសិទ្ធត្ថ( ព្រះពុទ្ធ ) ទ្រង់ប្រសូត ( កើត ) នៅ ៨០ ឆ្នាំ មុន ពុទ្ធសករាជ នា លុម្ពិនី ឧទ្យាន ក្រោម ដើម សាលព្រឹក្ស នៅ ថ្ងៃ សុក្រ ១៥ កើត ខែ ពិសាខ ឆ្នាំ ច ។
ក្នុង គម្ពីរ ពុទ្ធសាសនា បាន ដំណាល ថា ពេលដែល ទ្រង់ ប្រសូត មក ភ្លាម ទ្រង់ អាច យាង ឈានជើងដើរ បាន ៧ ជំហាន ឆ្ពោះទៅកាន់ ឧ ត្ត រ ទិស ( ទិស ខាងជើង ) ហើយ បន្លឺ នូវ អាសភិវាចា គឺ វាចា ដ៏ ឧ ត្ត ម ថាៈ អាត្មាអញ ជា បុគ្គល ខ្ពង់ខ្ពស់ លើ លោក អាត្មាអញ ជា បុគ្គល ធំ បំផុត លើ លោក អាត្មាអញ ជា បុគ្គល ប្រសើរ បំផុត លើ លោក នេះ ជា កំណើត ចុងក្រោយ បំផុត របស់ អាត្មាអញ ឥឡូវនេះ ភព ថ្មី ពីនេះ ទៀត មិនមាន ឡើយ ។
២. ក្រោយពី ព្រះ សិទ្ធត្ថ រាជា ទ្រង់ សាង ព្រះ ផ្នួស អស់ ៦ ឆ្នាំ ទ្រង់ បាន ត្រាស់ដឹង នូវ សម្មា សម្ពោធិញ្ញាណ ក្រោម ដើម ពោធិព្រឹក្ស ក្បែរ ស្ទឹង នេ រ ញ្ជ រា នៅ ថ្ងៃ ពុធ ១៥ កើត ខែ ពិសាខ ឆ្នាំ រកា មុន ពុទ្ធសករាជ ៤៥ ឆ្នាំ ។
៣. ព្រះពុទ្ធ ទ្រង់ ចូល បរិ ព្វា ន ក្រោម សាលព្រឹក្ស ទាំង គូ ដោយ អនុ បា ទិ សេស និព្វាន ក្នុង នគរ កុសិនារា នា ថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ មួយថ្ងៃ មុ ពុទ្ធសករាជ ៕ ដោយ:ស្វាយរៀង