header ads

Sponsor

ភ្នំពេញៈ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដោយមានក្រុមចោរមួយក្រុមបានចូលគាស់ទ្វារផ្ទះលោកព្រហ្ម ម៉ាញ តារាចម្រៀងជើងចាស់ផ្នែកអាយ៉ៃឆ្លើយឆ្លង ដែលល្បាញទាំងក្នុងនិងក្រៅប្រទេស ត្រូវចោរលួចគាស់លុយអស់ប្រហែល៥ម៉ឺនដុល្លារ និងកុំព្យូទ័រ។

ហេតុការណ៍គួរឲ្យផ្អើលនេះកើតឡើងនៅវេលាម៉ោង ២០នឹង៤០នាទី ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅផ្ទះលេខ៥៦ ផ្លូវលេខ២៨៩ ក្រុមទី៧៣ ភូមិទី១៥ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោករាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានអោយដឹងថាសម្ភារៈបាត់បង់៖ លុយដុល្លារចំនួន៥ម៉ឺនដុល្លាអាមេរិក, កុំព្យូទ័រឡេបថបម៉ាកសាំសុង១គ្រឿង។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ព្រហ្ម ម៉ាញ ភេទប្រុស អាយុ៦៩ឆ្នាំ ទីលំនៅផ្ទះកើតហេតុ ខាងលើបានអោយដឹងថាកន្លងមករស់នៅក្នុងផ្ទះនេះមានគ្នាចំនួន០៣នាក់ ប្អូនស្រីខ្ញុំ, ក្មួយស្រីខ្ញុំ និងខ្ញុំ លុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៦នឹង ៣០នាទី ខ្ញុំក៏ចេញទៅចូលរួមច្រៀងរាប់ផ្លែឈើអោយគេនៅអូដឹមចប់នៅវេលាម៉ោង ១១នឹង០០នាទី ខ្ញុំក៏ទៅមើលដីនៅឯបឹងធំ ចំណែកប្អូនខ្ញុំនិងក្មួយខ្ញុំក៏ចេញទៅក្រៅដែរ រហូតដល់ម៉ោងកើតហេតុខាងលើខ្ញុំក៏ត្រឡប់មកផ្ទះមុនគេ ហើយចាក់សោរចូលឡើងទៅបន្ទប់របស់ខ្ញុំ ស្រាប់តែឃើញបង្អួចបើកចំហរបន្តិច និងមានស្នាមគាស់ទ្វារ រួចខ្ញុំក៏រុញទ្វារទើបដឹងថាចោរចូលលួចលុយតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post