ព្រះសីហនុៈ បុរស២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងនោះមានជនជាតិថៃម្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតុងតឺន័រសណ្តោងរឺម៉ក បុកជាមួយរថយន្ត Lexus RX300 ទិសដៅបញ្រ្ចាសគ្នា កាលពីម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចចម្ការក្រូច ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាមបណ្តោយផ្លូវហ៊ុនសែនកែវផុស។

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកុងតឺន័រសណ្តោងរឺម៉ក ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ 3A-1109 (តៃកុងរត់បាត់) ទិសដៅពីស្ទឹងហាវ មកកែវផុស បានបុកជាមួយរថយន្ត Lexus RX300 ស្លាកលេខ ភ្នំពេញ 2W-6115។

ជនរងគ្រោះ ដែលស្លាប់ទាំង២នាក់ មានឈ្មោះ ចេង សំណាង ជាអ្នកបើកបររថយន្ត Lexus RX300 ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ទីលំនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងឈ្មោះ Somsak Puetpakwan ជនជាតិថៃ អាយុ៣៩ឆ្នាំ។ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ឈ្មោះ Nathaphop ជនជាតិថៃ អាយុ៦០ឆ្នាំ (ព្យាបាលនៅគ្លីនិចឧកញ៉ាម៉ុង)។

សាកសពទាំងពីរ ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តកែវផុស។ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវនគរបាលស្ទូចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកែវផុស ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធីច្បាប់តាមក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor