header ads

Sponsor

កោះកុងៈ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានយកប្រព័ន្ធតុលាការ ធ្វើជាខ្នងបង្អែក សម្រាប់ប្តឹងអ្នកសារព័តមាន ប្រសិនបើស្ថាប័នណាមួយហ៊ានចុះផ្សាយរឿងអាស្រូវរបស់លោក។

ដើម្បីទប់ស្កាត់កុំឲ្យអ្នកសារព័ត៌មាន បន្តចុះផ្សាយរឿងអាស្រូវរបស់ខ្លួនតទៅទៀត ប្រធានមន្ទីរកសិកម្មរូបនេះ បានប្រើប្រាស់ក្បាច់ចុងក្រោយ គឺប្តឹងអ្នកកាសែតទៅតុលាការ ដើម្បីជាការព្រមានកុំឲ្យចេះ តែហ៊ានផ្សាយផ្តេសផ្តាស។

ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងខេត្តកោះកុង ដែលជាទឹកដីរបស់លោកស្រាប់ ត្រូវបានប្រភពព័ត៌មានមួយពីខេត្តកោះកុង បង្ហើបឲ្យដឹងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះថា តើតុលាការខេត្តកោះកុង នឹងអនុវត្តបែបនេះចំពោះអ្នកកាសែត ដែលលោកប្រធានមន្ទីរកសិកម្មខេត្តកោះកុងខាងលើ នេះប្តឹងដែរឬទេ?។

បើតាមខ្លឹមសារ នៃពាក្យបណ្តឹងរបស់លោក អ៊ី ម៉េងលាង ដែលប្តឹងអ្នកសារព័ត៌មានក្នុងស្រុក ជារឿងព្រហ្មទណ្ឌ ទាក់ទងនឹងការបរិហាកេរ្តិ៍ និងការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយមិនប្រើប្រាស់ច្បាប់ ស្តីពីរបបសារព័ត៌មាន។

ចេតនារបស់ប្រធានមន្ទីរកសិកម្មរូបនេះ គឺធ្វើយ៉ាងណាឲ្យអ្នកសារព័ត៌មាន ដែលលោកប្តឹងនោះ ប្រឈមនឹងការជាប់គុក ដើម្បីកុំឲ្យអ្នកសារព័ត៌មានផ្សេងទៀត ហ៊ានចុះផ្សាយរឿងអាស្រូវរបស់លោក ក្នុងពេលបំពេញតួនាទីជាប្រធានមន្ទីរកសិកម្មខេត្តនោះ។

សូមរំឭកថា រឿងរ៉ាវអាស្រូវមួយចំនួន ដែលប្រធានមន្ទីរកសិកម្មខេត្តកោះកុង ត្រូវបណ្តាញសារព័ត៌មានធ្វើការចុះផ្សាយកន្លងមក ដូចជាផ្ទុះរឿងអាស្រូវ បើកដៃឲ្យបក្ខពួករបស់ខ្លួន រំលោភយកទីតាំងដីរដ្ឋ ធ្វើអាជីវកម្មផ្សេងៗ និងយកទៅពុះឡូតិ៍លក់ស្ងាត់ៗ និងរឿងយកឡានផ្ទាល់ខ្លួន ដែលមានគេជិះម៉ាកដូចគ្នាដែរ ក្នុងតម្លៃពី៥ទៅ៦ពាន់ដុល្លារ មកលក់ឲ្យមន្ទីរដោយបំប៉ោងតម្លៃតាមអំពើចិត្ត។

ក្រៅពីរឿងអាស្រូវខាងលើ នៅមានរឿងអាស្រូវផ្សេងៗជាច្រើនទៀត រហូតត្រូវបានអធិការកិច្ចរបស់ក្រសួងកសិកម្ម បើកការស៊ើបអង្កេត និងបញ្ជាឲ្យធ្វើការបំភ្លឺជាលាយល័ក្ខណ៍អក្សរ នូវកំហុសឆ្គងរបស់ខ្លួនចំនួន១៦ចំណុច តាំងពីចុងឆ្នាំ២០១៨។

រឿងរ៉ាវអាស្រូវរបស់លោកប្រធានមន្ទីរកសិកម្មខេត្តកោះកុងរូបនេះ បានធ្វើសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅ និងធ្វើការពន្យល់ បកស្រាយ និងច្រានចោលចំពោះបញ្ហាខាងលើនេះទៅវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post