header ads

Sponsor

ព្រះសីហនុៈ មានករណីរំលោភក្មេងស្រីអាយុ១០ឆ្នាំ១ម្នាក់ ហើយសម្លាប់កុមារាអាយុ២ឆ្នាំម្នាក់។ អ្នកទាំ២នាក់ត្រូវជាបងប្អូនបង្កើតនិងគ្នា នៅចំណុចភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៩។

ហេតុការណ៍នេះ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានគេចខ្លួនបាត់។ ជនរងគ្រោះទាំង២នាក់បងប្អូន ១-ឈ្មោះផា. សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ។ ២-ឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ។

រីឯឪពុកជនរងគ្រោះ ឈ្មោះ អ៊ន ផា អាយុ៥០ឆ្នាំ មុខកម្មកសំណង់ មានស្រុកកំណើតភូមិបទស្នាប ឃុំជីលាំង ស្រុកត្បួងឃ្មុំ ខេត្តកំពង់ចាម និង ម្តាយឈ្មោះ នួនស៊ាងឡេង អាយុ៤៣ឆ្នាំ។

បច្ចុប្បន្នករណីខាងលើនេះកម្លាំងសម្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post