header ads

Sponsor

ភ្នំពេញៈ ផ្លូវវ៉េងស្រេង ស្ដុបត្រពាំងថ្លឹង កែងមកផ្សារទួលពង្រ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ នឹងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ បុកគ្នាកណ្ដាលផ្លូវ កណ្ដាលស្ដុប ដោយមិនដឹងថា ភាគ្គីខាងណាខុស ខាងណាត្រូវនោះទេ ជជែកគ្នាបែកផ្សែង បង្កកាកកស្ទះរឹតតែខ្លាំង នៅវេលាម៉ោង៦នឹង០០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបត្រពាំងថ្លឹង មកផ្ដារទួលពង្រ ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការនេះ បណ្ដាលឲ្យស្រ្តីម្នាក់ រងរបួសស្រាល រីឯម៉ូតូនឹងរថយន្តក្រុង ខូចខាតតិចតួចដូចគ្នា។ កត្តាមកពីមិនគោរពច្បាប់ចរាចរណ៍ សព្វថ្ងៃគ្រប់ប្រព័ន្ធផ្សព្វផ្សាយតែងតែលើកយកច្បាប់ចរាចណ៍មកអប់រំ ព្រោះសព្វថ្ងៃយើងឃើញថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេកើតចេញពីកត្តាមិនគោរពច្បាប់ចរាចរណ៍ បើកបរវ៉ាជែង បើកបរក្នុងស្ថាភាពស្រវ៉ឹង កត្តាយានយន្ត នឹងកកត្តាផ្លូវជដើម...។

ដូចនេះដើម្បីបញ្ជៀសការគ្រោះថ្នាក់ទាំងនេះ សូមងប្អូនមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ឲ្យបានត្រឹមត្រូវដើម្បីសុខសុវត្តិភាពតាមដងផ្លូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់រាល់ពេលបើកបរគោរពភ្លើងសញ្ញាគំនូសផ្លូវនឹងស្លាកសញ្ញា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post