header ads

Sponsor

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ  លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលឆ្លើយបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយ ដើម្បីឆ្លើយតបទៅនឹងបណ្តឹងរបស់ គណបក្សខ្មែរក្រោក ដោយលោកបានចាត់ទុកថា បណ្តឹងនេះជារឿងចម្លែកសម្រាប់លោក ប៉ុន្តែទោះជាយ៉ាងណា លោកពុំបានព្រួយបារម្ភ ចំពោះការប្តឹងនេះឡើយ។

ជាមួយគ្នានេះដែរ លោកអះអាងបន្តថា លោកនឹងមានចំណាត់ការ តវ៉ាផ្លូវច្បាប់ ទៅលើគណបក្សខ្មែរក្រោកវិញផងដែរ ដើម្បីតបទៅនឹងការបង្ខូចកិត្តិយសរបស់លោក។

សូមជម្រាបជូនផងដែរថា កាលពីឆ្នាំ២០១៨ លោក សុខ សុវណ្ណវឌ្ឍនា សារពង្ស ប្រធានគណបក្សខ្មែរក្រោក បានប្រកាសប្តឹងលោក សុខ ទូច ដោយចោទថា បណ្ឌិតរូបនេះបានធ្វើអត្ថាធិប្បាយ ញុះញង់ឲ្យរាជរដ្ឋាភិបាលចាប់លោក ដាក់ពន្ធនាគារក្នុងសកម្មភាពប្រមូលស្នាមមេដៃតវ៉ាយកកោះត្រល់ ដែលបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាម និងថារឿងកោះត្រល់នេះវាជារឿងច្បាប់ បើគណបក្សខ្មែរក្រោក ស្នេហាជាតិមែន គួរតែដាក់ចេញជាគោលនយោបាយឃោសនាតាំងពីមុនបោះឆ្នោតម្ល៉េះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post